(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិន BYD គ្រោងនឹងបង្ហាញពីការកើនឡើងចំណែកទីផ្សារបន្ថែមទៀត នៅពេលដែលទិន្នន័យនៃការលក់រថយន្តខែវិច្ឆិកា ត្រូវបានរាយការណ៍មកថាលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួន និងវ៉ាដាច់ក្រុមហ៊ុន Ford និង Honda ក្នុងការលក់ជាសកលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។
BYD បាននឹងកំពុងពង្រីកវិសេសវិសាលរបស់ខ្លួននៅឆ្នាំនេះ ដោយបង្កើនសមត្ថភាពជាប្រចាំ ដែលបានវ៉ាដាច់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទីបី។ ដោយសារលក់រថយន្តបានច្រើននៅក្នុងប្រទេសចិន BYD ឥឡូវនេះកំពុងឈានទៅរកគោលដៅនៃការលក់ប្រចាំឆ្នាំរបស់ខ្លួន បានចំនួន៤លានគ្រឿង ដែលច្រើនជាងក្រុមហ៊ុន Honda និង Ford ទៅទៀត។ ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិននេះ បានចែកចាយរថយន្តចំនួន ៣.៧៦លានគ្រឿងក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ រួមទាំងចំនួន ៥០៦.៨០៤គ្រឿង ដែលបានលក់ក្នុងខែវិច្ឆិកា។ គិតត្រឹមខែតុលា ចំណែកទីផ្សាររបស់ BYD ក្នុងប្រទេសចិន បានបង្កើតច្រើនជាង ៩០% នៃការលក់សរុបរបស់ខ្លួន និងបានឈរនៅ ១៦.២% កើនឡើងពី ១២.៥% ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យរបស់ CPCA ។
ប្រសិនបើសន្ទុះនៃការលក់នោះនៅតែបន្ត BYD អាចលក់បានជាង ៦លានគ្រឿងក្នុងរយៈពេល ១២ខែខាងមុខ នឹងធ្វើឱ្យវាស្មើគ្នាជាមួយនឹងក្រុមផលិតរថយន្តឈានមុខគេរបស់ពិភពលោកដូចជា General Motors មី និង Stellantis៕