(ប៉ារីស)៖ នៅពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការសន្យា ក៏ដូចជាបេជ្ញាចិត្តក្នុងការបន្តលេងឱ្យក្រុមជម្រើសជាតិមាន់គកបារាំងដដែល ទោះបីមិនត្រូវបានគ្រូបង្វឹកកោះហៅ ២លើកចុងក្រោយក៏ដោយ។

កន្លងមកកីឡាករវ័យ ២៥ឆ្នាំរបស់ក្លិបអធិរាជស Real Madrid រូបនេះធ្លាប់បានចូលលេង ៨៦ប្រកួតសម្រាប់បារាំង និងរួមចំណែកជួយឈ្នះជើងឯកពិភពលោក World Cup នៅឆ្នាំ២០១៨ ដ្បិតលោកទើបមានវ័យ ១៩ឆ្នាំប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ Mbappe បានថ្លែងប្រាប់គេហទំព័រ Canal ថា «បារាំង គឺជាក្រុមមួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេផ្នែកបាល់ទាត់ ដែលខ្ញុំបានចាត់ទុកថា គ្មានអ្វីធំជាងនេះទៀតទេ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះជម្រើសជាតិ បារាំង គឺមិនប្រែប្រួលនោះឡើយ»

Mbappe ស៊ុតបាន ៤៨គ្រាប់ឱ្យជម្រើសជាតិបារាំង និងរកបានតែ ១គ្រាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងភាពត្រដាបត្រដួសជាងខ្លាំងកាលនៅ Euro 2024 ដោយបង្ខំចិត្តលេងទាំងរបួសបាក់ក្តោងច្រមុះថែមទៀតផង។

លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំងធ្លាប់បានលើកឡើងថា រូបលោកបានសម្រេចចិត្តមិនកោះហៅ Mbappe ចូលជម្រើសជាតិដើម្បីលេងពាន UEFA Nations League ក៏ព្រោះតែចង់ទុកអតីតប្រធានក្រុមរូបនេះសម្រាក និងជៀសវាងប្រើប្រាស់តែរូបគេម្នាក់ផងដែរ៕