(ឡុងដ៏)៖ អ្នកចាំទីឆ្នើម Alisson Becker បានជាសះស្បើយពីរបួសហើយ នឹងមានឱកាសចូលចាប់វិញនៅជំនួប UEFA Champions League រវាងក្រុម Liverpool ប៉ះក្រុម Girona ដែលនេះជាការវិលមកវិញក្រោយពីបាត់មុខ ១១ប្រកួតកន្លងទៅនេះ ។

រំលឹកផងថា អ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson មានវ័យ ៣២ឆ្នាំ បានសម្រាកព្យាបាលរបួសសរសៃពួ ដែលរូបគេបានជួបបញ្ហារបួសនេះនៅជំនួប Liverpool ប៉ះក្រុម Crystal Palace កាលពីខែតុលា ក្នុងលីគអង់គ្លេស ដ្បិតលោកបានវិលមកចូលរួមហ្វឹកហាត់វិញកាលពីថ្ងៃចន្ទ ខណៈស្ថិតក្រោមដឹកនាំដោយ Arne Slot អ្នកចាំទីកម្ពស់ខ្ពស់រូបនេះក៏ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីត្រៀមប្រកួតលីគ UCL ផងដែរ ។

សូមជម្រាបផងថា ការប្រកួតប្រជែងពានអឺរ៉ុបរដូវកាលនេះ Liverpool លេងមិនទាន់ចាញ់នោះទេ នឹងឈរនាំមុខគេលើកំពូលតារាង ក្រោមការការពារសំណាញ់ទីពីអ្នកចាំទី Caoimhim Kelleher ខណៈ Alisson Becker ជាអ្នកចាំទីម្នាក់ត្រូវបានក្លិប Liverpool នាំមកពីក្លិប AS Roma កាលឆ្នាំ២០១៨ ជាមួយតម្លៃកំណត់ត្រា ៦៦.៨លានផោន ដែលជាតម្លៃថ្លៃបំផុតមួយនាពេលនោះ ៕