(បរទេស)៖ អាងហែលទឹកដ៏ធំបំផុតនៅលើពិភពលោកមានទីតាំងនៅ San Alfonso del Mar ក្នុងទីក្រុង Algarrobo ប្រទេសឈីលី។ វាជាអាងហែលទឹកដែលបង្កើតឡើងដោយមនុស្ស មានប្រវែង ១០១៣ម៉ែត្រ និងគ្របដណ្តប់លើផ្ទៃដីប្រហែល ២០ហិចតា ។

យោងតាមឯកសារបានបញ្ជាក់ឱ្យដឹងថា វាផ្ទុកទឹកសមុទ្រចម្រោះប្រហែល ២៥០លានលីត្រ ដែលផ្ដល់ជាកន្លែងសម្រាប់កីឡាទឹក​ច្រើនប្រភេទ និងសកម្មភាពផ្សេងៗ។ អាងហែលទឹកដ៏ធំបំផុតនៅលើពិភពលោក ដែលជាប់ឈ្មោះនៅក្នុងសៀវភៅបញ្ជី Guinness World Records ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Crystal Lagoons និងបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០០៦ ដោយចំណាយ​ពេល ៥ឆ្នាំក្នុងការសាងសង់៕