(បរទេស)៖ ក្រុមហ៊ុន Echion និង Switch Technologies បានបង្ហាញរថយន្ត Toyota Land Cruiser កូនកាត់ដោយប្រើបច្ចេកវិទ្យា XNO niobium anode ដោយអាចសាកថ្មបានពេញប្រើពេលត្រឹមតែ ១០នាទី។
ក្រុមហ៊ុនផ្គត់ផ្គង់អាគុយរបស់ចក្រភពអង់គ្លេស Echion និងក្រុមហ៊ុនបច្ចេកវិទ្យាអូស្ត្រាលី Switch Technologies បានប្រើពេលប្រមាណជា ៩ខែក្នុងការ បង្កើតបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនីថ្មី XNO battery សម្រាប់រថយន្ត Land Cruiser។
ក្រោយពីបានចំណាយពេលជាច្រើនខែ ឥឡូវនេះក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមសាកល្បងទៅលើថាមពលនៃបច្ចេកវិទ្យាថ្មីនេះ ក្នុងគោលដៅសម្រាប់យកទៅប្រើជាមួយរថយន្តធុនធ្ងន់៕