(ភ្នំពេញ)៖ តារាបង្ហាញម៉ូដនិងជាបក្ខភាពប្រឡងបវរកញ្ញាតូចវ័យ៦ឆ្នាំ វ៉ា ជាងវ៉ាលឡឺរេន (Leraine) ជាកូនស្រីច្បងក្នុងគ្រួសារ ក្នុងចំណោមបងប្អូនចំនួន២នាក់ និងចាប់ផ្តើមជីវិតជាតារាបង្ហាញម៉ូដចាប់តាំងពីឆ្នាំ២០២៣ ចូលរួមដើរបង្ហាញម៉ូតថ្នាក់ជាតិនិងអន្តរជាតិធំៗ ចំនួន៩លើក និងធ្លាប់ទទួលពានជ័យលាភីចំនួន៣ នៅក្នុងកម្មវិធី Vietnam Fashion Week ប្រទេសវៀតណាម, Milan Fashion Week ពីប្រសទេអុីតាលី និង CSTD International Ballet Examination ពីប្រទេសអូស្រ្តាលី។
Leraine ឡឺរេន គឺជាកុមារីបង្ហាញម៉ូដដែលធ្វើឲ្យវិស័យបង្ហាញម៉ូដកុមារប្រទេសកម្ពុជា បានរីកមុខមាត់ឡើង តាមរយៈទេព្យកោសល ភាពច្នៃប្រឌិត និងមានរូបសម្រស់ស្រស់ស្អាត ដែលតែងតែបង្ហាញវត្តមានក្នុងការបញ្ចេញសម្ថភាពលើឆាកប្រកួតអន្តរជាតិផ្សេងៗ ដែលធ្វើអោយពិភពលោកស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ជាពិសេសវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលបង្ហាញឡើងតាមរយៈសម្លៀកបំពាក់ ការតុបតែងកាយ រូបសម្រស់ អត្តចរិត និងទឹកមុខប្រកបដោយភាពរួសរាយរាក់ទាក់។
* នៅឆ្នាំ២០២៤ The Los Angeles Fashion Show សហរដ្ឋអាមេរិក
* ឆ្នាំ២០២៤ CSTD International Ballet Examination ពីប្រទេសអូស្រ្តាលី
* ២០២៤ Cambodia Queen of the Catwalk by Oliva Kong
* ២០២៤ រាត្រីស្រមោលសសំពត់បត់ខ្មែរ នៅសាលសន្និសីទចតុមុខ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
* ២០២៣ Milan Fashion Week ប្រទេសអុីតាលី
* ២០២៣ រាត្រីចងចាំ នៅសៀមរាប រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
* ២០២៣ The Asia Fashion Runway ប្រទេសម៉ាឡេសុី
* ឆ្នាំ២០២៣ Vietnam International Junior Fashion Week ប្រទេសវៀតណាម
* ចូលរួមបង្ហាញម៉ូតក្នុុងកម្មវិធីសប្បុរសធម៌ផ្សេងៗជាច្រើនលើក
* ថត MV និងជាBA ផលិតផលកូនក្មេងមកពីប្រទេសកូរេ។
កុមារី Leraine ឡឺរេន បានថ្លែងអំណរគុណជាខ្លាំង ដល់បងប្អូន ពូមីង យាយតាទាំងអស់ ដែលគាំទ្រវិស័យបង្ហាញម៉ូដ និងបវរកញ្ញាកុមារនៅកម្ពុជា និងដើម្បីធ្វើអោយប្រទេសកម្ពុជា អាចបញ្ចូលតារាម៉ូដែលកុមារនិងបេក្ខភាពផ្សេងៗ ទៅចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិនៅទូទាំងពិភពលោក ដើម្បីជួយអោយវិស័យបង្ហាញម៉ូដកុមារប្រទេសកម្ពុជាកាន់តែរីកចំរើន និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ និងនៅទូទាំងពិភពលោក៕