(ភ្នំពេញ)៖ វីនសូម៉ាត 1.1$ ត្រូវបានបង្កើតឡើង ដោយលោកបណ្ឌិត​ តាន់​ មុនីវណ្ណ​ តាមរយៈការបំប្លែងខ្លួនរបស់ហាងវីនសូ​ 1.1$ ដែលមានបទពិសោធន៍រយ:ពេល ៨ឆ្នាំ​ ក្នុងការផ្គត់ផ្គង់សំភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃ 1.1$។

បច្ចុប្បន្នហាងវីនសូ ​1.1$ មានចំនួន១០សាខា​ ស្ថិតនៅក្នុងរាជធានីភ្នំពេញ​ និងមានផែនការពង្រីកជាបន្តបន្ទាប់ នៅតាមខេត្តរាជធានី នៃព្រះរាជាណាចក្រកម្ពុជា។​

តាមរយ:ការបំប្លែងខ្លួនបង្កើត​ វីនសូម៉ាត​ 1.1$ ដែលផ្ដោតសំខាន់លើម្ហូបអាហារនេះ បានប្រើប្រាស់រយៈពេលបីឆ្នាំ ក្នុងការស្រាវជ្រាវទាំងផលិតផល​ និងទីផ្សារមុនបើកសម្ពោធជាផ្លូវការនៃសាខាទី២ របស់វីនសូម៉ាត 1.1$ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។

បច្ចុប្បន្ននេះ វីនសូម៉ាត 1.1$ មាន២ សាខា គឺសាខាទីមួយនៅជ្រោយចង្វារ និងសាខាទីពីរ បានបើកជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ 6A។

បន្ថែមពីនេះ វីនសូម៉ាត​ 1.1$ នឹងបើកដំណើការ២សាខាបន្ថែមទៀត នៅចុងឆ្នាំ ២០២៤ ក្នុងអំឡុងពេលដ៏ខ្លីខាងមុខទៀតនេះ។​ វីនសូ ម៉ាត 1.1$ មានគោលដៅផ្តល់ជូនអតិថិជន នូវផលិតផលអាហារ ដែលមានគុណភាពខ្ពស់ និងច្រើនសម្បូរបែប ដែលមានប្រភពពីច្រើនប្រទេសផ្សេងៗ នៅក្នុងតម្លៃត្រឹមតែ 1.1$ ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អប្រសើរ។ វីនសូម៉ាត 1.1$ មានទិសដៅវែងឆ្ងាយ ក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រីកទីផ្សារឱ្យធំ ឱ្យបានលឿន នៅក្នុងឆ្នាំ២០២៥។​

វីនសូម៉ាត 1.1$ បានពង្រឹង និងផ្តោតសំខាន់លើសង្វាក់ផ្គត់ផ្គង់ ទៅតាមស្តង់ដារផ្នែកសុវត្ថិភាពចំណីអាហារ ដើម្បីធានាថា អតិថិជនទាំងអស់ទទួលនូវផលិតផល ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព។

បច្ចុប្បន្ន វីនសូម៉ាត 1.1$ មានផលិតផលក្នុងស្រុកចំនួន២០% ប៉ុណ្ណោះ ដែលបានលក់នៅក្នុងវីនសូម៉ាត 1.1$ ដូចនេះ​ ដើម្បីគាំទ្រផលិតផលក្នុងស្រុក (SMEs) វីនសូ ម៉ាត 1.1$ កំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីផលិត និងកែសម្រួលផលិតផល ឲ្យស្របតាមតម្រូវការទីផ្សារ។​ ហើយយើងសង្ឃឹមថា ផលិតផលក្នុងស្រុកអាចផ្គត់ផ្គង់បានកាន់តែច្រើនឡើងៗ ចូលក្នុងវីនសូម៉ាត់ 1.1$ នាប៉ុន្មានខែខាងមុខនេះ។

ជាមួយគ្នានេះ វីនសូម៉ាត 1.1$ សូមលើកទឹកចិត្ត ក៏ដូចជាការអំពាវនាវអ្នកផលិតក្នុងស្រុកទាំងអស់ មេត្តាជួយផលិតម្ហូបអាហារ ដែលមានតម្លៃសមរម្យយកមកផ្គត់ផ្គត់ នៅផ្សារ Winsou Mart នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

គោលបំណងធំរបស់ វីនសូម៉ាត ចង់ផ្តល់ឱកាសឱ្យ សិស្សានុសិស្ស និងនិយោជិក និងអ្នកមានចំណូលមធ្យម អាចស្វែងរកម្ហូបអាហារនៅក្នុងវីនសូម៉ាត 1.1$ ​និងឱកាសការងារបន្ថែម។

ជាមួយគ្នានេះ វីនសូម៉ាត​ 1.1$ សំណូមពរឱ្យប្រជាជនខ្មែរ គាំទ្រស្នាដៃខ្មែរ ផលិតផលខ្មែរដែលខ្មែរអាចបង្កើតទីផ្សារទំនើបមួយបានហើយ មានស្តង់ដាដូចបរទេសដែរ៕