(បរទេស)៖ Airbus A380 គឺជាយន្តហោះដឹកអ្នកដំណើរដ៏ធំបំផុតរបស់ពិភពលោក ដែលមានប្រវែង ៧៣ម៉ែត្រ និងកម្ពស់ ២៤ម៉ែត្រ។ ជាធម្មតាវាអាចផ្ទុកអ្នកដំណើរបាន ៥២៥នាក់ ប្រសិនបើរៀបចំកន្លែងអង្គុយជាទម្រង់ three-class និងអាចផ្ទុកមនុស្សបានក្នុងកម្រិតអតិបរមា ៨៥៣នាក់ បើសិនជារៀបចំកន្លែងអង្គុយជាទម្រង់ single-class។
យន្តហោះ Airbus A380 ត្រូវបានផលិតឡើងដោយបំពាក់ម៉ាស៊ីនចំនួន៤ និងមានទម្ងន់អតិបរមា ៥៦០តោន ដោយអាចហោះបានចម្ងាយ ១៥០០០គីឡូម៉ែត្រ។ A380 ត្រូវបានផលិតឡើងសម្រាប់កាប៊ីនផ្ទុកអ្នកដំណើរធំទូលាយ និងបច្ចេកវិទ្យាទំនើប កំណត់ស្តង់ដារខ្ពស់សម្រាប់ផ្ដល់ផាកសុខភាពដល់អ្នកដំណើរ និងជាមួយនឹងបរិយាកាសស្រស់ស្រាយ។
យន្តហោះនេះត្រូវបានបំពាក់ដោយប្រព័ន្ធការពារសំឡេងកម្រិតខ្ពស់ និងបង្អួចធំជាងមុនសម្រាប់ធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលរបស់អ្នកដំណើរ។
យន្តហោះ A380 វាត្រូវបានបង្កើតសម្រាប់សម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ព្រោះវាអាចឱ្យក្រុមហ៊ុនអាកាសចរណ៍ ដឹកជញ្ជូនអ្នកដំណើរបានច្រើន នៅពេលមានតម្រូវការខ្ពស់ ព្រមទាំងបានកាត់បន្ថយចំនួនជើងហោះហើរ ដូច្នេះហើយទើបវាត្រូវបានគេហៅថាជា «បដិវត្តការធ្វើដំណើរតាមផ្លូវអាកាស»។ សមត្ថភាពនេះមិនត្រឹមតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយឧបសគ្គនៃការចុះចត និងច្រកចេញ‑ចូលថែមទៀតផង។
សរុបមក យន្តហោះ Airbus A380 តំណាងឱ្យភាពជឿនលឿនយ៉ាងសំខាន់ក្នុងបច្ចេកវិទ្យាអាកាសចរណ៍ ដោយរួមបញ្ចូលគ្នានូវទំហំជាមួយនឹងភាពប្រណិត និងប្រសិទ្ធភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសដែលពេញចិត្តសម្រាប់ជើងហោះហើរអន្តរជាតិក្នុងរយៈចម្ងាយឆ្ងាយ៕