(ភ្នំពេញ)៖ ពិតជាមិនធម្មតា! MV ចម្រៀង «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» របស់តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានចំណាត់ថ្នាក់ Top1 Trending ក្នុងប្រទេសកម្ពុជា។
ជាមួយនិងក្តីរំភើបនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងយូធូបក្នុងខែនេះ»។
MV ចម្រៀង «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ?» របស់តារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកមើលរហូតលដល់ជា ២លានដង ក្នុងរយៈពេលដ៏ខ្លី រហូតបានក្លាយទៅជា MV ចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសកម្ពុជា ក្នុងអំឡុងខែនេះ។
អ្នកគាំទ្រជាច្រើនបានសរសើរថា តារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាធ្វើបានល្អក្នុង MV ចម្រៀងនេះ ទាំងបទចម្រៀង និងការសម្តែង ជាពិសេសការថតនិងការកាត់តរបស់ក្រុមការងារនៅក្នុងផលិតកម្ម Galaxy Navatra បានទាក់ចិត្តអ្នកគាំទ្រខ្លាំង។ ថ្វីដ្បិតតែ MV ចម្រៀង «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» ចេញបានជិត១០ថ្ងៃហើយ តែសន្ទុះនៃការគាំទ្របទចម្រៀងនេះនៅតែមានជាហូរហែ ជាពិសេសទស្សនិកជននៅតែបើកស្តាប់ជាបន្តបន្ទាប់នៅក្នុងកម្មវិធីជួបជុំមិត្តភក្តិ និងកម្មវិធីជប់លៀងជាដើម...។
តារាចម្រៀង ខេមរៈ សិរីមន្ត បានសន្យាថា នឹងបន្តរិះរកបទចម្រៀងថ្មីៗ ហើយល្អៗ ដើម្បីចែករំលែកទៅដល់អ្នកគាំទ្រខ្លួនទុកជាកាដូនៅក្នុងឆ្នាំថ្មីខាងមុខនេះ៕