(ភ្នំពេញ)៖ នៅក្នុងបរិយាកាសអប់រំ ដែលកាន់តែមានការប្រកួតប្រជែងនៅទូទាំងពិភពលោក ការទទួលបានស្តង់ដាខ្ពស់ គឺមានសារៈសំខាន់សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្ដល់នូវភាពល្អប្រសើរបំផុតសម្រាប់សិស្សក្នុងការសិក្សា និងអាជីពការងារ។ CamEd Business School មានមោទនភាពក្នុងការបង្ហាញថា យើងបានទទួលការទទួលស្គាល់ដ៏មានកិត្តិយសពី ACBSP នៅសហរដ្ឋអាមេរិក ACCA នៅចក្រភពអង់គ្លេស, QS Star, និង AUN-QA ក្នុងតំបន់អាស៊ាន។ ការវាយតម្លៃពីស្ថាប័នទាំងនេះ មិនត្រឹមតែបញ្ជាក់ពីគុណភាពនៃកម្មវិធីសិក្សារបស់យើងទេ ប៉ុន្តែបន្ថែមតម្លៃដ៏សំខាន់អំពីបទពិសោធន៍អប់រំ ដល់និស្សិតរបស់យើងផងដែរ។ CamEd Business School មានមោទនភាពក្នុងការបង្ហាញថា កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររបស់យើង ពិតជាបានធ្វើឱ្យការអប់រំ កាន់តែមានគុណភាពខ្ពស់ និងរៀបចំនិស្សិតឱ្យសម្រេចបាននូវភាពជោគជ័យក្នុងការសិក្សា និងត្រៀមខ្លួនសម្រាប់អាជីពការងារ និងបរិយាកាសអាជីវកម្មក្នុងពិភពលោក។
តើការផ្តល់ការទទួលស្គាល់គុណភាពអប់រំទាំងនេះ មានសារៈសំខាន់ខុសគ្នាយ៉ាងដូចម្តេច?
ACBSP ជាការទទួលស្គាល់គុណភាពអប់រំ ដ៏មានកិត្តិយសនេះ បានទទួលស្គាល់ថា កម្មវិធីបរិញ្ញាបត្ររបស់យើង មានស្តង់ដាគុណភាពខ្ពស់ក្នុងការបង្រៀន និងការរៀន។ ការទទួលស្គាល់ពី ACBSP ធ្វើឱ្យសញ្ញាបត្របរិញ្ញាបត្រយើងមានតម្លៃ មានការទទួលស្គាល់នៅសហរដ្ឋអាមេរិក និងផ្តល់អត្ថប្រយោជន៍ជូននិស្សិត ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារជាលក្ខណៈអន្តរជាតិ។
ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ពី ACCA យើងបានផ្តល់ជូននិស្សិតរបស់យើងនូវការបណ្តុះបណ្តាល ដែលមានគុណភាពខ្ពស់ ដើម្បីទទួលបានគុណវុឌ្ឍិ ACCA ដែលទទួលស្គាល់ជាសកល។ សម្ព័ន្ធភាពនេះផ្តល់ឱ្យនិស្សិត នូវលទ្ធភាពក្នុងការទទួលបាននូវ ជំនាញច្បាស់លាស់លើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ រួមទាំងឱកាសក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ និងផ្សារភ្ជាប់និស្សិត ជាមួយអ្នកដឹកនាំក្នុងឧស្សាហកម្មជាច្រើន ដែលអាចឲ្យពួកគេទទួលបាននូវជំនាញដែលត្រូវការជាចាំបាច់ សម្រាប់អាជីពផ្នែកគណនេយ្យ និងហិរញ្ញវត្ថុដ៏ជោគជ័យក្រោមបញ្ចប់ការសិក្សា។
ការទទួលស្គាល់ពី AUN-QA បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអប់រំដែលមានគុណភាព ដើម្បីបំពេញតាមស្តង់ដាជាតិ និងអន្តរជាតិ។ ការទទួលស្គាល់នេះធានាថាកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្ររបស់យើងទទួលបានការទទួលស្គាល់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជួយពង្រីកឱកាសការសិក្សាបន្ថែមដល់និស្សិតនាពេលអនាគត ក្នុងថ្នាក់ក្រោយឧត្តមសិក្សា។ CamEd Business School ទទួលបានផ្កាយ 5 ពី QS Star លើគុណភាពនៃការបង្រៀនរបស់សាស្ត្រចារ្យយើង លទ្ធភាពទទួលបានការងារធ្វើរបស់និស្សិត និងផ្នែកផ្សេងៗទៀត។ ការទទួលបានពិន្ទុ QS Star បង្ហាញពីការប្តេជ្ញារបស់CamEd Business School ឱ្យមានការពង្រឹង និងបន្ថែមគុណភាពអប់រំ និងសិក្សាដែលមានអារម្មណ៍ល្អ និងគាំទ្រដល់និស្សិតក្នុងការសិក្សាបរិញ្ញាបត្រ។
តើនិស្សិតដែលសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអ្នកបច្ចេកទេសគណនេយ្យអន្តរជាតិ (CAT) នៅ CamEd Business School នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីការទទួលស្គាល់នៃស្ថាប័នខាងលើនេះ?
និស្សិតនឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រដែលមានការបញ្ជាក់ បង្ហាញពីកម្រិតគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ ដែលនិស្សិតនឹងទទួលបាននូវឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់។
ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងមានការទទួលស្គាល់នៅទូទាំងពិភពលោក ដែលនិស្សិតនឹងមានឱកាសសម្រាប់បន្តការសិក្សាបន្ថែម និងការងារនៅទូទាំងពិភពលោក។ លើសពីនោះទៅទៀត និស្សិតនឹងទទួលបាននូវឱកាសបង្កើតទំនាក់ទំនង តាមរយៈការចូលររួមជាមួយស្ថាប័ន ACCA ដោយទទួលបានការផ្សារភ្ជាប់ចូលទៅកាន់បណ្តាញធំ ជាមួយនឹងអ្នកជំនាញវិជ្ជាជីវៈ និងកម្មវិធីណែនាំអំពីការអភិវឌ្ឍន៍វិជ្ជាជីវៈ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ និស្សិតសិក្សាក្នុងកម្មវិធីសិក្សាដែលមានស្តង់ដាខ្ពស់ និងមានគុណភាព ដែលនិស្សិតនឹងទទួលបានបទពិសោធន៍ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតប្រជែង ក្នុងវិស័យការងារ និងអាជីវកម្ម ឲ្យបានសមស្រប និងស្របតាមតម្រូវការរបស់ឧស្សាហកម្ម។ ដូចនេះ ការទទួលស្គាល់គុណភាពអប់រំពីស្ថាប័នទាំងនេះ ពិតជាផ្តល់កិត្តិយសដល់ CamEd Business School និងបានធ្វើឲ្យសាលានេះបន្តមានការប្តេជ្ញាចិត្ត ក្នុងការអប់រំដែលមានគុណភាពខ្ពស់។ យើងមានក្តីរំពឹងថា អត្ថប្រយោជន៍ថ្មីៗទាំងនេះនឹងបង្កើតឱកាសសម្រាប់សិស្សបរិញ្ញាបត្ររបស់យើង ហើយមានអាទិភាពល្អលើអាជីវកម្មនាពេលអនាគត។
សូមបញ្ជាក់ថា CamEd Business School មានផ្តល់ការសិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអ្នកបច្ចេកទេសគណនេយ្យអន្តរជាតិ (CAT) ដែលនិស្សិតនឹងបញ្ចប់ការសិក្សា ជាមួយនឹងសញ្ញាបត្រពីរ ក្នុងពេលតែមួយ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីបរិញ្ញាបត្រ និងអត្ថប្រយោជន៍នៃការសិក្សា សូមចូលទៅកាន់ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 078 588 886 \ 010 986 523\ 070 673 673 ឬអ៊ីម៉ែល [email protected].៕