(ត្បូងឃ្មុំ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវត្រាក់ទ័រចនឌារ មកកាន់ទីផ្សារកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាខេត្តត្បូងឃ្មុំ ដើម្បីផ្ដល់ជូននូវសេវាកម្មយ៉ាងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប៉ែន កុសល្យ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ និងលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក លោកស្រី តំណាងក្រសួង មន្ទីរ / ស្ថាប័នខេត្ត និងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនចនឌារ ប្រមាណជាង ១២០នាក់។

នាឱកាសនោះលោក ងន សាំង បានឱ្យដឹងថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារសាខាថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារសាខាទី៥ ហើយដែលបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូន ប្រជាកសិករ និងអតិថិជនដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ និងបងប្អូនតាមបណ្តាលខេត្តនានាជុំវិញខេត្ត សម្រាប់បំពេញ​តម្រូវការ​ការងារកសិកម្ម និងប្រើប្រាស់គ្រឿងយន្តកសិកម្មដែលមានគុណភាពខ្ពស់ ជម្រុញដល់ការអភិវឌ្ឍជីវភាពប្រជាកសិករក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិ ដែលមានដូចជាអគារ តាំងបង្ហាផលិតផលចនឌារ ឧបករណ៍បំពាក់កសិកម្ម ឃ្លាំងស្តុកគ្រឿងបន្លាស់ និងរោងជាងជួសជុល និងសេវាកម្ម។ នេះនឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្មយ៉ាងកកក្តៅដល់ម្ចាស់ត្រាក់ទ័រ ចនឌារ ។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយអាជីវកម្មក្នុងវិស័យយានយន្ត ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល និងដឹកជញ្ជូន ដំណោះស្រាយឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងអាជីវកម្មម្ហូបអាហារ។

តួរយ៉ាងក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ចំនួន២ ពីកម្មវិធី HR Asia Best Companies to Work for in Asia ប្រចាំឆ្នាំ ២០២៤ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានទទួលស្គាល់ថាជាស្ថាប័នការងារដែលល្អបំផុតដើម្បីប្រកបអាជីពជាមួយ នៅតំបន់អាស៊ីក្នុងឆ្នាំ២០២៤ ហើយនេះក៏ជាឆ្នាំទី៣ ដែលក្រុមហ៊ុនបានឈ្នះពានរង្វាន់មួយនេះ។ ពានរង្វាន់ទី២ ជាពានរង្វាន់ថ្មីដំបូងបង្អស់ដែលក្រុមហ៊ុនទទួលបានពីកម្មវិធី គឺ ពានរង្វាន់ស្ថាប័នការងារដែលមានការយកចិត្តទុកដាក់បំផុតចំពោះបុគ្គលិក។

ជានិច្ចកាលក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅប្រទេសកម្ពុជា ថ្ងែនេះផងដែរក្នុងឪកាសបើកសម្ពោធអគារតាំងបង្ហាញថ្មីនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាបាន បរិច្ចាគធុងសំរាមចំនួន ៥០ធុង និងបង់សម្រាប់អង្គុយសាធារណៈចំនួន ១៥ ដើម្បីជាប្រយោជន៏សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំតែម្តង។

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាខេត្តត្បូងឃ្មុំនេះ គឺមានលក់ត្រាក់ទ័រចនឌារគ្រប់ស៊េរី ផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មជាង ដែលផ្តល់ឱ្យអតិថិជនពេញចិត្ត ដោយមានភាពស្រួល និងលឿនបំផុត។ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលនិងគ្រឿងបន្លាស់ចនឌារ សាខាថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 1800 208 086 ៕