(ភ្នំពេញ)៖ ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការ របស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur។ នេះជាការសហការជាមួយដៃគូដ៏ធំទីពីររបស់ Tiger ដែលជាក្លឹបដ៏ល្បីមួយនៅក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស បន្ទាប់ពីការប្រកាសជាដៃគូសហការជាមួយ Manchester United ថ្មីៗនេះ។
តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ី នឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត ឲ្យកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។
លោក Sean O'Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា «នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗ គឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។ យើងអបអរដល់ស្មារតីរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនទាំងអស់គ្នា ដោយក្រើនរំលឹកអ្នកទាំងអស់គ្នាថា នៅពេលដែលយើងគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចសម្រេចបាននូវស្នាដៃមួយដែលមិនគួរឱ្យជឿ»។
ការពង្រីកភាពជាដៃគូសហការក្នុងវិស័យកីឡាបាល់ទាត់របស់ស្រាបៀរ Tiger® បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី និងទ្វីបផ្សេងៗទៀត។ ក្លឹបបាល់ទាត់ Spurs មានអ្នកគាំទ្រជាង ១៩៥ លាននាក់នៅតំបន់អាស៊ី ដែលធ្វើអោយពួកគេក្លាយដៃគូសហការដ៏ល្អនៃការប្តេជ្ញាចិត្តរបស់ស្រាបៀរ Tiger® ក្នុងការផ្សព្វផ្សាយចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅទូទាំងតំបន់។
Ryan Norys, ដែលជា Chief Revenue Officer របស់ Tottenham Hotspur បាននិយាយថា «វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាដៃគូសហការជាមួយ Tiger ជាម៉ាកយីហោដ៏ឈានមុខមួយនៅក្នុងឧស្សាហកម្មផលិតស្រាបៀរ ដែលមានគោលបំណង ក្នុងការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយអ្នកគាំទ្ររបស់យើង នៅក្នុងទ្វីបអាស៊ីតាមរយៈ បទពិសោធពិសេស ដែលមានគោលដៅក្នុងការនាំមនុស្សជួបជុំគ្នាតាមរយៈឥទ្ធិពលនៃវិស័យបាល់ទាត់»។
ដោយទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិថ្មីៗនេះ ពីអ្នកគាំទ្របាល់ទាត់ចំនួន ២,០០០នាក់ ស្ទើរតែ៣ភាគ៤ នៃអ្នកគាំទ្រយល់ឃើញថា សកម្មភាពដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំ អ្នកគាំទ្រនៃក្លឹបដែលពួកគេបានជ្រើសរើសឲ្យមានការជួបជុំគ្នា ជាហេតុដែលស្រាបៀរ Tiger® នឹងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធដ៍រំភើប សម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Spurs ដែលរួមបញ្ចូលនូវកម្មវិធីផ្សេងៗ ឱកាសក្នុងការទៅមើលការហ្វឹកហាត់របស់ក្រុមដោយផ្ទាល់ ជាមួយបទពិសោធ ក្នុងការបណ្តុះបណ្តាលដោយផ្ទាល់ពីគ្រូបង្វឹក។
ឥឡូវនេះ ជាមួយស្រាបៀរ Tiger® អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកអាច uncage their tigers ហើយសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការអបអរនូវការគាំទ្រវិស័យបាល់ទាត់ របស់ពួកគេទាំងអស់គ្នា។ អ្នកគាំទ្រត្រូវបានអញ្ជើញឱ្យចូលរួមដំណើរមួយនេះ ដូចពេលដែលស្រាបៀរ Tiger® និងដៃគូរបស់ពួកគេបានចូលរួមគ្នា ក្នុងការបង្កើតបទពិសោធ ដែលមិនធ្លាប់មាន និងមិនអាចបំភ្លេចបាន។ អ្នកគាំទ្រអាចតាមដានបន្ថែមនៅ @tigerbeer នៅក្នុង Instagram សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹប ដែលពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក៕