(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ និងជាបក្ខភាពប្រឡងបវរកញ្ញាតូចវ័យ៦ឆ្នាំ វ៉ា ជាងវ៉ាលឡឺរេន (Leraine) ជាកូនស្រីច្បងក្នុងគ្រួសារ ក្នុងចំណោមបងប្អូនចំនួន២នាក់ និងចាប់ផ្តើមជីវិតជាតារាបង្ហាញម៉ូដ ចាប់តាំងពីឆ្នាំ២០២៣ ចូលរួមដើរបង្ហាញម៉ូតថ្នាក់ជាតិ និងអន្តរជាតិធំៗ ចំនួន៩លើក និងធ្លាប់ទទួលពានជ័យលាភីចំនួន៣ នៅក្នុងកម្មវិធី Vietnam Fashion Week ប្រទេសវៀតណាម, Milan Fashion Week ពីប្រសទេអុីតាលី និង CSTD International Ballet Examination ពីប្រទេសអូស្រ្តាលី។
Leraine ឡឺរេន គឺជាកុមារី បង្ហាញម៉ូដ ដែលធ្វើឱ្យវិស័យបង្ហាញម៉ូដកុមារប្រទេសកម្ពុជា បានរីកមុខមាត់ឡើងតាមរយៈទេព្យកោសល ភាពច្នៃប្រឌិត និងមានរូបសម្រស់ស្រស់ស្អាត ដែលតែងតែបង្ហាញវត្តមានក្នុងការបញ្ចេញសម្ថភាពលើឆាកប្រកួតអន្តរជាតិផ្សេងៗ ដែលធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ជាពិសេសវប្បធ៌ និងអរីយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលបង្ហាញឡើងតាមរយៈសម្លៀកបំពាក់ ការតុបតែងកាយ រូបសម្រស់ អត្តចរិក និងទឹកមុខប្រកបដោយភាពរួសរាយរាក់ទាក់។
-២០២៤ The Los Angeles Fashion Show ប្រទេសអាមេរិក
-ឆ្នាំ២០២៤ CSTD International Ballet Examination ពីប្រទេសអូស្រ្តាលី
- ២០២៤ Cambodia Queen of the Catwalk by Oliva Kong
-២០២៤ រាត្រីស្រមោលសសំពត់បត់ខ្មែរ នៅសាលសន្និសីទចតុមុខ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
-២០២៣ Milan Fashion Week ប្រទេសអុីតាលី
- ២០២៣ រាត្រីចងចាំ នៅសៀមរាប រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
- ២០២៣ The Asia Fashion Runway ប្រទេស ម៉ាឡេសុី
-ឆ្នាំ២០២៣ Vietnam International Junior Fashion Week ប្រទេសវៀតណាម
- និងចូលរួមបង្ហាញម៉ូតក្នុុងកម្មវិធីសប្បុរសធម៌ផ្សេង ៗជាច្រើនលើក
- ថត MV និងជាBA ផលិតផលកូនក្មេងមកពីប្រទេសកូរ៉េ។
ជាចុងក្រោយកុមារី Leraine ឡឺរេន សូមថ្លែងអំណរគុណជាខ្លាំងដល់បងប្អូន ពូមីង យាយតាទាំងអស់ ដែលគាំទ្រវិស័យបង្ហាញម៉ូដ និងបវរកញ្ញាកុមារនៅកម្ពុជា និងដើម្បីធ្វើឱ្យប្រទេសកម្ពុជា អាចបញ្ចូលតារាម៉ូដែលកុមារ និងបេក្ខភាពផ្សេងៗ ទៅចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិនៅទូទាំងពិភពលោក ដើម្បីជួយឱ្យវិស័យបង្ហាញម៉ូដកុមារប្រទេសកម្ពុជាកាន់តែរីកចម្រើន និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ និងនៅទូទាំងពិភពលោក៕