(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប MediaTek បានប្រកាសជាផ្លូវការថាខ្លួននឹងបង្ហាញបន្ទះឈីប Dimensity ជំនាន់ចុងក្រោយរបស់ខ្លួននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀលម៉ោងក្នុងស្រុកនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
បើទោះបីជាថ្ងៃប្រកាសបង្ហាញកាន់តែកៀកក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនតៃវ៉ាន់ដ៏ធំ MediaTek មិនបានបង្ហាញឈ្មោះបន្ទះឈីបជំនាន់ក្រោយនោះទេ ខណៈគេលើកឡើងថា ចាប់តាំងពីថ្ងៃអភិវឌ្ឍន៍រហូតដល់ថ្ងៃប្រកាសចេញហាក់បិទជិតតែម្តង។ តែយ៉ាងណា បើតាមប្រភពពីអ្នកលេចធ្លាយ Digital Chat Station បានបង្ហាញ វាទំនងជាបន្ទះឈីប Dimensity 8400 SoC មានទំហំ ៤ណាណូម៉ែត្រ ដែលមានស្ថាបត្យកម្ម 1+3+4។ បន្ទះឈីបជំនាន់ថ្មីនេះ នឹងប្រើប្រាស់ GPU Immortalis-G720 MC7 ហើយត្រូវបានគេនិយាយថា ទទួលបានពិន្ទុ ១.៨ លានពិន្ទុនៅក្នុងតារាងពិន្ទុ AnTuTu ដែលលើសពីការអនុវត្តរបស់អ្នកកាន់តំណែងមុនគឺ Dimensity 8300 ។
គួរជម្រាបថា ស្មាតហ្វូន Redmi Turbo 4 ដែលបានបង្ហាញខ្លួននាពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមថា ស្ថិតក្នុងចំណោមស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីប Dimensity 8400 SoC ផងដែរ៕