(ឡុងដ៍)៖ កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ទី៣ អង់គ្លេស EFL Cup ដែលមានអាយុកាល ៦៤ឆ្នាំមកហើយនោះ រកឃើញ ៤ក្រុមចុងក្រោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០២៤ នេះ សុទ្ធតែគីឡូលេងនៅលីគកំពូលដូចគ្នា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះថា ជាលទ្ធផលនៃពិធីចាប់ឆ្នោតយប់មិញនេះ ពោលគឺក្រុមការពារតំណែងជើងឯក Liverpool ត្រូវប៉ះមាន់ខ្នាយមាស Tottenham Hotspur គ្រាដែលកាំភ្លើងធំ Arsenal ត្រូវពើបប្រទះ សារិកាព្រៃ Newcastle United ជាមួយនឹងការប្រកួត ២ជើង។

ហង្សក្រហម អតីតជើងឯក League Cup ១០សម័យ ត្រូវធ្វើដំណើរទៅផ្ទះរបស់ Spurs សម្រាប់ការប្រកួតបើកឆាកជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ មុនពេលលេងជើងទី២ នៅកីឡដ្ឋាន Anfield របស់ខ្លួន ស្របពេល Arsenal ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម Newcastle នៅកីឡដ្ឋាន Emirates។

គួរបញ្ជាក់ផងថា ការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ មុនពេលជើងទី២ ចាប់ផ្តើមថ្ងៃទី០៣ ខែមីនា ខណៈផ្តាច់ព្រ័ត្រធ្វើឡើងតែ ១ជើងប៉ុណ្ណោះនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នាថ្ងៃទី១៦ ខែមីនា នៃឆ្នាំដដែល៕