(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស Cambodia Bonding Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។
តារាចម្រៀងល្បីៗដែលនឹងសម្តែងរួមមានដូចជាលោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍ និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក គូម៉ា, លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សេរីវុឌ្ឍ, កញ្ញា L-D-A, លោក Raksa, កញ្ញា ឡុង លក្ខិណា, កញ្ញា Thyda Davika និងលោក Dora និងតារាចម្រៀង ខេមរៈ សិរីមន្ត ផងដែរ។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី២១,២២ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង ៨យប់ដល់ម៉ោង១១យប់។
ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕