(ភ្នំពេញ)៖ ការប្រកួតប្រជែងក្នុងពានរង្វាន់ប្រចាំតំបន់ ASEAN Mitsubishi Electric Cup 2024 របស់ក្រុមជម្រើសជាតិកម្ពុជា ពេលនេះត្រូវបញ្ចប់ហើយ ជាមួយការឈរត្រឹមលេខរៀងទី៤ ក្នុងការលេងវគ្គចែកពូលសន្សំពិន្ទុ ពូល A រកបានត្រឹម ៤ពិន្ទុ ដ្បិតស្ថិតិនេះមានការធ្លាក់ចុះជាងនៅរដូវកាល២០២២ ។

ស្ថិតិក្នុងរដូវកាល២០២៤ នេះ ក្រុមជម្រើសជាតិកម្ពុជា បានឆ្លងកាត់ ៤ប្រកួត ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិជប៉ុន Koji Gyotoku ដោយមានការយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-១ និងលេងស្មើជាមួយក្រុមម៉ាឡេស៊ី ២-២ ហើយមានការ ២ប្រកួតជាមួយក្រុមថៃ និងសិង្ហបុរី ។

ជាមួយស្ថិតិនេះដែរ ឃើញថាក្រុមជម្រើសជាតិកម្ពុជា មានការធ្លាក់ចុះបើប្រៀបនិងនៅរដូវកាល២០២២ ក្រុមគោព្រៃលេង ៤ប្រកួតរកបានលទ្ធផលឈ្នះ ២ និងចាញ់ ២ប្រកួត បញ្ចប់ទៅដោយឈរនៅលេខរៀងទី៣ ពីការរកបាន ៦ពិន្ទុ ជាមួយការព្យាយាម ១០លើកមកនេះ ។

សូមជម្រាបផងថា សម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់ប្រចាំតំបន់ជើងឯកអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤ នេះ សម្រាប់វគ្គ ៤ក្រុមចុងក្រោយ គឺមានក្រុមសិង្ហបុរី និងថៃ ត្រូវរង់ចាំជួបក្រុមលេខ១ និងលេខ២ ចេញពីពូល B ដែលបច្ចុប្បន្នក្រុមវៀតណាម កំពុងនាំមុខគេ ៧ពិន្ទុ ហើយក្រុមឥណ្ឌូនេស៊ី និងក្រុមមីយ៉ាន់ម៉ា កំពុងមាន ៤ពិន្ទុស្មើគ្នា ៕