(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យមួយនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ជាកម្មវិធីបើកសម្ពោធផលិតផលយិនស៊ិនកូរ៉េ VITA EB រួមជាមួយនឹងការបង្ហាញមុខទូតសុច្ឆន្ទៈ (BA) របស់ផលិតផលថែរក្សា និងបំប៉នសុខភាពនេះផងដែរ។
លោកស្រី ទ្រី ដាណា បានប្រកាសក្នុងពិធីសម្ពោធថា ផលិតផលយិនស៊ិនកូរ៉េ VITA EB គឹនាំចូលពីប្រទេសកូរ៉េ មានគុណភាពល្អ កម្រិតស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស ប្រើហើយធានាថា ទទួលបានសុខភាពល្អពិតៗ។
លោកស្រី ទ្រី ដាណា បន្ថែមថា ស៊ិនកូរ៉េ VITA EB នេះមានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយបង្កើនកម្រិតថាមពល និងប្រឆាំងភាពអស់កម្លាំង ជួយកាត់បន្ថយស្រ្តេស និងបង្កើនការចងចាំ ពង្រឹងប្រព័ន្ធការពាររាងកាយ និងទប់ស្កាត់ការឆ្លងមេរោគ មានប្រសិទ្ធភាពប្រឆាំងនឹងការរលោក និងទប់ស្កាត់ជំងឺមហារីកជាដើម។
ជាមួយនឹងការបើកបង្ហាញមុខ BA ផលិតផលយិនស៊ិនកូរ៉េ VITA EB ដែលជាកូនស្រីបង្កើតរបស់លោកស្រី ទ្រីដាណា គឺកញ្ញា ដាណា ភីន នេះដែរ លោកស្រី បានបញ្ជាក់ពីមូលហេតុច្បាស់ៗថា ការដែលជ្រើសរើសកូនស្រីរបស់ខ្លួនធ្វើជា BA នាពេលនេះ គឺដោយសារលោកស្រី សំលឹងឃើញពីសមត្ថភាពរបស់ដាណា ភីន ទាំងចំណេះដឹង ការថែរក្សាសុខភាព និងទេពកោសល្យជាច្រើនទៀត។ អ្វីដែលសំខាន់ BA ដាណា ភីន ក៏បានតេសសាកល្បងប្រើ យិនស៊ិនកូរ៉េ VITA EB រួចរាល់ហើយដែរ ហើយក៏ទទួលបានលទ្ធផលល្អសម្រាប់សុខភាព ទើបលោកស្រី សម្រេចដាក់លក់ជាផ្លូវការនៅថ្ងៃនេះតែម្តង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃសម្ពោធនោះ អគ្គនាយិកា ទ្រីដាណា បានរំពឹងទុកយ៉ាងមុតមាំថា ផលិតផលយិនស៊ិនកូរ៉េ VITA EB នឹងមានការគាំទ្រខ្លាំងដោយសារចំណុចទី១ មុននឹងចេញលក់ គឺបានពិសោធន៍យូរឆ្នាំមកហើយ និងមានការសហការគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយមុននឹងមានការចេញលក់លើទីផ្សារ ក៏មានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធផងដែរ។ ចំណុចទី២ ចំពោះផលិតផលថ្មី លោកស្រី ទ្រី ដាណា ក៏បានផ្តោតសំខាន់លើគុណភាព ស្តង់ដារ និងដៃគូសហការពីប្រទេសកូរ៉េផងដែរ។
ផលិតផលយិនស៊ិនកូរ៉េ VITA EB ជាផលិតផលល្អសម្រាប់អ្នកដែលមានកម្លាំងខ្សោយ និងសុខភាពទ្រុឌទ្រោម អ្នកដែលមានប្រព័ន្ធការបាររាងកាយចុះខ្សោយ អ្នកដែលមានសុខភាពខួរក្បាល និងការចងចាំខ្សោយ បុរសដែលអសមត្ថភាពផ្លូវភេទ ស្រ្តីមានបញ្ហារដូវមកមិនទៀង និងស្រ្តីអស់រដូវ អ្នកមានជំងឺផ្តាសសាយ អ្នកហាត់ប្រាណដែលចង់បានសុខភាពល្អ មាំមួន អ្នកស្លាប់មួយជំហៀងខ្លួន និងជាជម្រើសដ៏ល្អសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់។
សម្រាប់អត្ថប្រយោជន៍វិញ គឺជួយបង្កើនកម្រិតថាមពល និងប្រឆាំងភាពអស់កម្លាំង ជួយកាត់បន្ថយស្រ្តេស និងបង្កើនការចងចាំ ពង្រឹងប្រព័ន្ធការពាររាងកាយ និងទប់ស្កាត់ការឆ្លងមេរោគ លើកកម្ពស់សុខភាពភ្នែក សុខភាពស្បែក និងមុខងារប្រព័ន្ធប្រសាទ ជួយផលិតកោសិកាឈាមក្រហម ការលូតលាស់ និងការអភិវឌ្ឍន៍រាងការ ជួយពង្រឹងសមត្ថភាពផ្លូវភេទបុរស ល្អសម្រាប់ស្រ្តីមានបញ្ហារដូវមកមិនទៀង និងស្រ្តីអស់រដូវ មានប្រសិទ្ធភាពប្រឆាំងនឹងការរលោក និងទប់ស្កាត់ជំងឺមហារីក ល្អសម្រាប់សុខភាពសរសៃរឈាមបេះដូង និងបង្កើនមុខងារប្រព័ន្ធភាពសុំា។ សម្រាប់ការប្រើប្រាស់វិញ គឺទទួលទានមួយថ្ងៃ២គ្រាប់ ជាមួយទឹកឲ្យបានច្រើន អាចទទួលទានមុនឬក្រោយបាយ និងបរិភោគអាហារ ទទួលទានបានសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់៕