(រីយ៉ាដ)៖ កីឡាករប្រដាល់សកល Aleksandr Usyk បានបន្តកាន់កាប់ខ្សែក្រវាត់ WBA, WBC និង WBO ដដែល នៅពេលឈ្នះពិន្ទុទៅលើកីឡាករអង់គ្លេស Tyson Fury នាយប់មិញនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ជើងខ្លាំងរបស់អ៊ុយក្រែន Usyk បន្តកំណត់ត្រាវ៉ៃមិនចាញ់ដដែល ក្នុងការប្រកួតលើកទី២៣ ក្នុងជាអាជីពប្រដាល់គិតចាប់តាំងពីឆ្នាំ២០០៩ ក្នុងប្រភេទទម្ងន់ធ្ងន់ពិភពលោកមួយនេះ។
Fury វ័យ ៣៦ឆ្នាំ ធ្វើបានល្អមកដល់ពាក់កណ្តាលផ្លូវនៃការប្រកួត មុនពេលម្ចាស់ខ្សែក្រវាត់ពិភពលោក វ័យ ៣៧ឆ្នាំ Usyk ធ្វើបានល្អវិញសម្រាប់ទឹកដែលនៅសល់ ក្រោមលទ្ធផលឈ្នះពិន្ទុ ១១៦-១១២ ពីសំណាក់ចៅក្រមទាំង ៣រូបដូចគ្នា។
នេះជាការបរាជ័យលើកទី២ ក្នុងអាជីពសម្រាប់ Fury ក្រោមស្នាដៃរបស់ Usyk នៅសង្វៀន Kingdom’s Arena ស្ថិតក្នុងទីក្រុងរីយ៉ាដ ជាមួយនឹងជ័យជម្នះ ៣៤លើក និងស្មើ ១លើក ដែលធ្លាប់ជាអតីតជើងឯកពិភពលោក ២សម័យកាលផងដែរ៕