(បរទេស)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលបញ្ជីខ្មៅ។ យោងតាមរបាយការណ៍ផ្តាច់មុខនៅក្នុង Reuters សហរដ្ឋអាមេរិកគ្រោងនឹងហាមឃាត់ Sophgo បន្ទាប់ពីរកឃើញបន្ទះឈីបដែលផលិតដោយ TSMC នឹងត្រូវបានបញ្ជាទិញដោយ Sophgo ត្រូវបានរកឃើញនៅក្នុងបន្ទះឈីប AI របស់ក្រុមហ៊ុន Huawei គឺម៉ូដែល Ascend 910B។ នេះបើយោងតាមការចេញផ្សាយដោយ Time of India។
បន្ទះឈីបនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយ TechInsights ក្នុងអំឡុងពេលដែលបន្ទះឈីប Ascend 910B កំពុងស្ថិតក្នុងភាពស្រពិចស្រពិល និងសង្ស័យថាមានភាពមិនប្រក្រតី។ ខណៈពេលនោះ TechInsights បានជូនដំណឹងទៅ TSMC ដែលបន្ទាប់មកបានជូនដំណឹងដល់អាជ្ញាធរសហរដ្ឋអាមេរិក ហើយ TSMC មិនបង្អង់យូរក៏ចាប់ផ្តើមផ្អាកការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Sophgo ជាបន្តបន្ទាប់ ក្រោយការស៊ើបអង្កេតកាន់តែច្បាស់ថា វាពិតជាចេញពីក្រុមហ៊ុនចិននេះ។
របាយការណ៍របស់ Time of India បានគូសបញ្ជាក់ថា Sophgo ទំនងគេចមិនផុតនោះទេ ពោលគឺនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយដាក់កម្រិតលើការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ក្រុមហ៊ុននេះ។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មថ្មីៗនេះបានបន្ថែមក្រុមហ៊ុនផ្សេងទៀតដែលរកឃើញថាជាបណ្តាញរបស់ក្រុមហ៊ុន Huwei ទៅក្នុងបញ្ជីខ្មៅផងដែរ។
គួរជម្រាបថា បើទោះបីជាសេចក្តីថ្លែងការណ៍ខែតុលារបស់ Sophgo បដិសេធទំនាក់ទំនងអាជីវកម្មណាមួយជាមួយក្រុមហ៊ុន Huawei ក៏ដោយ ប៉ុន្តែភស្តុតាងបានបង្ហាញថាមិនដូច្នេះទេ។ តាមរយៈការពិនិត្យឡើងវិញរបស់ Reuters លើការដេញថ្លៃបានបង្ហាញពីក្រុមហ៊ុន Sophgo ជាអ្នកផ្គត់ផ្គង់ដល់រដ្ឋាភិបាលក្នុងតំបន់របស់ចិន និងក្រុមហ៊ុនរដ្ឋ រួមទាំងក្រុមហ៊ុន China Telecom ផងដែរ។ លើសពីនេះ ការដេញថ្លៃបានបង្ហាញថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បន្ទះឈីប Sophgo និង Bitmain AI ត្រូវបានទិញដោយសាកលវិទ្យាល័យរដ្ឋ និងស្ថានីយ៍ប៉ូលីសរបស់ប្រទេសចិន៕