(បរទេស)៖ Atalanta អតីតជើងឯកពានអឺរ៉ុប UEFA Europa League រដូវកាលមុន កំពុងសំឡឹងរកការឈ្នះជើងឯកលីគ Serie A របស់អ៉ីតាលីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប គិតចាប់តាំងពីឆ្នាំ១៩៦៣ មក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
តាមរយៈជ័យជម្នះ ៣-២ នាយប់មិញនេះទៅលើគូប្រជែង Empoli បានធ្វើឱ្យ Atalanta រកបាន ៤០ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួតជើងទី១ ក្នុងលីគ Serie A នារដូវកាលឆ្នាំ២០២៤-២៥ នាំមុខក្រុមលេខ២ ពពកស Napoli ដែលមាន ៣៨ពិន្ទុ។ វាជាជ័យជម្នះក្នុងចំណោម ១១ប្រកួតជាប់ៗគ្នារបស់ពួកគេផងដែរ។
ពួកគេបានកំពុងខិតខំព្យាយាម ដើម្បីទទួលបានជើងឯក និងជាពានធំដំបូង គិតចាប់តាំងពីឆ្នាំ១៩៦៣ ដែលបានត្រឹមឈ្នះពានលំដាប់ទី២ Coppa Italia តែប៉ុណ្ណោះ។
Atalanta ដែលមានខ្សែប្រយុទ្ធ Lookman ទើបឈ្នះពានកីឡាករលេងល្អបំផុតប្រឆាំ២០២៤ នៅតំបន់អាហ្រ្វិកនោះ នឹងត្រូវប៉ះក្រុមលេខ៤ Lazio នាថ្ងៃទី២៨ ខែធ្នូ ក្រោយបញ្ចប់ថ្ងៃបុណ្យ Christmas រួច៕