(ភ្នំពេញ)៖ ក្រុមហ៊ុន Kia Cambodia ពិតមានសេចក្តីរំភើបរីករាយ ក្នុងកម្មវិធីដាក់បង្ហាញរថយន្តប្រភេទថ្មី Kia Sonet ដែលជារថយន្តប្រភេទ SUV ខ្នាតតូចដែលត្រូវបានបង្កើតឡើង ជាមួយនឹងថាមពល សមត្ថភាព និងប្រសិទ្ធភាពជាពិសេសនៅគ្រប់ស្ថានភាពបើកបរ។ រចនាឡើងដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកបើកបរបែបទំនើប ដោយ Kia Sonet បានផ្តល់នូវការរួមបញ្ចូលគ្នានៃបច្ចេកវិជ្ជាទំនើប រចនាប័ទ្មថាមវន្ត និងបទពិសោធន៍ នៃការបើកបរយ៉ាងស្រស់ស្អាត។

កម្លាំងម៉ាស៊ីន ចំណុះ១.៥លីត្រ, ប្រព័ន្ធម៉ាស៊ីន Kia Sonet ត្រូវបានបំពាក់ដោយម៉ាស៊ីន១.៥លីត្រ ដែលផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះនៃការបើកបរនិងការសន្សំសំចៃប្រេងសាំង។
រថយន្តនេះ បង្កើតឡើង ដើម្បីដោះស្រាយទាំងការធ្វើដំណើរក្នុងទីក្រុង និងការបើកបរទៅកាន់ផ្លូវឆ្ងាយ ម៉ាស៊ីននេះនឹងផ្តល់នូវការបង្កើនល្បឿនឲ្យកាន់តែរលូន និងមានថាមពលជាប់លាប់ ធានាបាននូវបទពិសោធន៍នៃការបើកបរដ៏រំភើប។

ធ្វើឲ្យការប្រើប្រាស់កាន់តែប្រសើរនិងមានប្រសិទ្ធភាពជាងមុន៖ Kia Sonet មិនត្រឹមតែភ្ជាប់ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ១.៥លីត្រប៉ុណ្ណោះទេវាក៏បំពាក់មកជាមួយនឹងប្រព័ន្ធប្រអប់លេខ Intelligent Variable transmission ដែលផ្តល់នូវការគ្រប់គ្រងយ៉ាងងាយស្រួល និងធ្វើឲ្យកាន់តែមានទំនុកចិត្តបន្ថែមក្នុងការបើកបរដែលមិនអាចប្រៀបផ្ទឹមបាន។

ជាមួយនឹងភាពច្នៃប្រឌិយថ្មី ដែលអាចសម្របទៅនឹងស្ថានភាពនៃបច្ចេកវិជ្ជាទំនើបរបស់ខ្លួន Kia Sonet ក៏បានបង្កើននូវការសន្សំសំចៃប្រេងជាអតិបរមា ដោយមិនធ្វើឲ្យចុះខ្សោយ ទៅលើដំណើរការផ្សេងរថយន្តឡើយ។

ការរចនាដ៏ទាក់ទាញ និងលក្ខណៈពិសេសបែបទាន់សម័យ៖ Kia Sonet មានភាពលេចធ្លោជាមួយនឹងការរចនាដ៏ស្រស់ស្អាត និងបែបស្ព័រ ផ្នែកខាងមុខរចនាច្រមុះខ្លា ចង្កៀងមុខជាLEDរលោង និងយ៉ាន់ស្ព័រទំហំ១៦អ៊ីញ យ៉ាងទាន់សម័យ។

នៅខាងក្នុង Kia Sonet វិញបានបង្កើននូវភាពងាយស្រួល និងកាន់តែមានទំនុកចិត្ត ជាមួយនឹងលក្ខណៈពិសេសដូចជា៖

* កុងទ័រឌីជីថល អេក្រង់ ១០.២៥ អ៊ីញ
* ផ្នែកខាងក្នុងទំនើបទាន់សម័យ
* ជម្រើសនៃការតភ្ជាប់បែបឆ្លាតវៃ
* កាប៊ីនធំទូលាយសម្រាប់ដំណើរផ្សងព្រេង
* ដំបូលបើកអូតូ
* កៅអីខាងមុខមានខ្យល់ចេញចូល
* ប្រព័ន្ធភ្លើង Ambient លោតតាមចង្វាក់ភ្លេង
* សញ្ញាបញ្ឈប់ពេលមានអាសន្ន (ESS)
* អេក្រង់មើលខាងក្រោយ
* ប្រព័ន្ថប្រាប់គម្លាតពេលចតរថយន្ត
* ពោងសុវត្ថិភាពចំនួន ៦។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ៖ +855 23 999 555 ឬអាសយដ្ឋាន #379, Russia Federation Boulevard, Phnom Penh, Phnom Penh, Cambodia, [email protected] Web: https://www.kiamotors.com.kh/ facebook.com/kiamotorskh៕