(ភ្នំពេញ)៖ Frenzy Freestyle គឺជាកម្មវិធីប្រកួតទេពកោសល្យ បច្ចេកទេស និងតិចនិកនៃការលេងបាល់ទាត់ ដោយសេរីជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ បងប្អូនធ្លាប់តែឃើញ នៅក្រៅប្រទេស មានការបញ្ចេញសមត្ថភាពនៃប្រើប្រាស់ជើង ដងខ្លួន ស្មា និងក្បាលជាមួយនឹងបាល់ ពេលនេះកើតមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

គោលបំណងសំខាន់ នៃការរៀបចំឲ្យកម្មវិធីថ្មីមិនធ្លាប់មាននេះឡើង គឺផ្តល់ឲ្យយុវជន អ្នកមានទេពកោសល្យ និងទិកនិកពិសេសប្លែករៀងៗរៀងខ្លួន ដើម្បីបានជំរុញលើកកម្ពស់ និងបំផុសកម្មភាពការសម្តែងបាល់ទាត់ដោយឲ្យរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

លក្ខខណ្ឌនៃការចូលរួម៖

* ថតវីដេអូឃ្លីបនៃការលេងបាល់ទាត់ដោយសេរី (freestyle) មិនលើសពី២នាទី និងបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេរ caption ខ្លីដ៏ទាក់ទាញតាមការពេញចិត្តរបស់ខ្លួន រួចដាក់ Hashtag #pkrsvayrieng #frenzyfreestyle #competition

* បន្ទាប់មកបេក្ខជនត្រូវ Copy Link របស់វីដេអូដែលខ្លួនបានបង្ហោះ ដាក់ចូលទៅក្នុងទម្រង់បែបបទនៃការចុះឈ្មោះ (ចុចត្រង់នេះ) (https://docs.google.com/forms/d/e/1FAIpQLSesNhr3-HtfyyaAvODnckYPIYvKDq0byEqNJDqpOOoh9ZHGpQ/viewform?fbclid=IwZXh0bgNhZW0CMTAAAR2U5g_2EbrR1txTBBp9J9bca_M1wd3OZN3dtv87PzLzbcwfgdVOm6BfyG8_aem_OM386OsY1ciXBHuIuMUufA)

* ចាប់ពីអាយុ១០ឆ្នាំ ដល់៤០ឆ្នាំ ទាំងប្រុស និងស្រី មកពីទីកន្លែងណាក៏អាចចូលរួមប្រកួតបានដោយសេរី។

ការចុះឈ្មោះនឹងបិទ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥៕