(ភ្នំពេញ)៖ ធនាគារ BIDC នឹងប្រគល់រង្វាន់ម៉ូតូ Honda Scoopy 2024 ចំនួន០៥គ្រឿង ទូរស័ព្ទ Iphone 15 Pro Max ចំនួន០៥គ្រឿង និង មាស Gold 9999 ចំនួន១៥រង្វាន់(១រង្វាន់ គឺមាស១ជី) ដល់អតិថិជនដែលមានសំណាង ក្នុងការចាប់រង្វាន់លើកទី២ ដែលជាលើកចុងក្រោយនៃកម្មវិធី «ថ្ងៃកំណើតមាស រយពាន់រង្វាន់»។
ពិធីចាប់រង្វាន់នេះ បានរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ហើយនេះគឺជាការចាប់រង្វាន់ដល់អតិថិជន ដែលមានសំណាងឈ្នះលើកទី២ ហើយក៏ជាលើកចុងក្រោយផងដែរនៃកម្មវិធី «ថ្ងៃកំណើតមាស រយពាន់រង្វាន់» ដើម្បីអបអរសាទរនូវខួប១៥ឆ្នាំរបស់ធនាគារ BIDC ។
អតិថិជនដែលមានសំណាងត្រូវរង្វាន់នេះ គឺតាមរយៈកម្មវិធីដាក់ប្រាក់បញ្ញើនៅធនាគារ BIDC នៅកម្ពុជា ដែលបានដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ BIDC តាមរយៈប្រព័ន្ធម៉ូបាលអេបក្នុងទូរស័ព្ទ និងនៅបញ្ជរគ្រប់សាខាទាំងអស់របស់ធនាគារ BIDC ។ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤។ អតិថិជនដែលចូលរួម នឹងមានឱកាសឈ្នះម៉ូតូ Honda Scoopy 2024 ចំនួន១០គ្រឿង ទូរស័ព្ទ Iphone 15 Pro Max ចំនួន១០គ្រឿង និង មាស Gold 9999 ចំនួន៣០រង្វាន់(១រង្វាន់គឺមាស១ជី) សម្រាប់ការចាប់រង្វាន់ទាំងពីរលើក ដែលតម្លៃរង្វាន់សរុបជិត១៩០ លានរៀល
កម្មវិធីនេះចែកចេញជា២លើក រួមមាន លើកទី១ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៤ និងលើកទី២(លើកចុងក្រោយ) ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងនោះ លើកទី១ និងលើកទី២ ធនាគារ BIDC បានចាប់រង្វាន់ម៉ូតូ Honda Scoopy 2024 ចំនួន០៥គ្រឿង ទូរស័ព្ទ Iphone 15 Pro Max ចំនួន០៥គ្រឿង និង មាស Gold 9999 ចំនួន១៥រង្វាន់(១រង្វាន់គឺមាស១ជី) ដែលមានតម្លៃចាប់ពី២៣០ដុល្លារ ដល់១,៣០០ ដុល្លារ ដល់អតិថិជនដែលមានសំណាងរួចមកហើយ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ BIDC បានរៀបចំការចាប់រង្វាន់លើកទី១ និងបានរកឃើញអតិថិជនដែលមានសំណាងចំនួន២៥ នាក់។ ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារBIDC បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី២ ដែលជាលើកចុងក្រោយនៃកម្មវិធី និងកំណត់អត្តសញ្ញាណអតិថិជនដែលមានសំណាងចំនួន ២៥ នាក់បន្ថែមទៀត ដើម្បីឈ្នះរង្វាន់រួមមាន រង្វាន់ទី១ ម៉ូតូ Honda Scoopy 2024 ចំនួន ៥ រង្វាន់ ហើយរង្វាន់ទី២ជាទូរស័ព្ទ Iphone 15 Pro Max ចំនួន០៥គ្រឿងនិងរង្វាន់ទី៣ជាមាស Gold 9999 ចំនួន១៥រង្វាន់(១រង្វាន់គឺមាស១ជី) ។
លក្ខណៈពិសេសដ៏ល្អប្រសើរ និងទាក់ទាញនៃកម្មវិធីដាក់ប្រាក់បញ្ញើបានរង្វាន់នេះ គឺនៅពេលដែលអតិថិជនបើកសៀវភៅសន្សំ(ប្រាក់បញ្ញើ)កាន់តែឆាប់ នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន។
អាស្រ័យហេតុនេះ អតិថិជនដែលមានលេខកូដត្រឹមត្រូវនឹងអាចចូលរួមក្នុងការចាប់រង្វាន់។ ក្នុងករណីដែលពួកគេបានចូលរួមក្នុងការចាប់រង្វាន់លើកទីមួយរួចរាល់ អតិថិជននឹងបន្តមានឱកាសចូលរួមក្នុងការចាប់រង្វាន់ជាលើកទីពីរឬបន្តបន្ទាប់ទៀតបាន។ នេះជាការលើកទឹកចិត្តដ៏ធំធេងរបស់ធនគារ BIDC សម្រាប់ អតិថិជនដែលដាក់ប្រាក់បញ្ញើនៅធនាគារ។
ពិធីប្រគល់រង្វាន់នឹងធ្វើឡើងនៅថ្ងៃបន្ទាប់ គឺក្រោយថ្ញៃចាប់រង្វាន់ ដែលត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ក្នុងថ្ងៃនោះផងដែរ ធនាគារ BIDC នឹងប្រគល់រង្វាន់ផ្ទាល់ទៅកាន់អតិថិជនដែលមានសំណាងរួមមានម៉ូតូ Honda Scoopy 2024 ចំនួន០៥គ្រឿង ទូរស័ព្ទ Iphone 15 Pro Max ចំនួន០៥គ្រឿង ។
តាមរយៈកម្មវិធីប្រូម៉ូសិន «ថ្ងៃកំណើតមាស រយពាន់រង្វាន់ ( Golden Deposits – Thousand Gifts)» និងការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាង ធនាគារ BIDC បានបញ្ជាក់ជាថ្មីម្តងទៀត នូវការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ គុណភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ បន្ថែមពីនេះធនាគារ BIDC ក៏នឹងមានកម្មវិធីលើកទឹកចិត្តជាច្រើនទៀត ដើម្បីបង្ហាញពីការអរគុណដល់អតិថិជនផងដែរ។
លោក ម៉ៅ សុខេន អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់បានមានប្រសាសន៍ថា ឆ្នាំ ២០២៤ គឺជាខួបលើកទី១៥ នៃការបង្កើតធនាគារ BIDC នៅកម្ពុជា ធនាគារនឹងមានការផ្តល់ជូនពិសេសជាច្រើនទៀតដ៏ទាក់ទាញ ជាមួយនឹងរង្វាន់ដ៏មានតម្លៃ និងឱកាសឈ្នះរង្វាន់កាន់ច្រើន ដើម្បីបង្ហាញពីការដឹងគុណដល់អតិថិជន ដែលបានជឿទុកចិត្ត ព្រមទាំងប្រើប្រាស់សេវាកម្ម និងអមដំណើរជាមួយធនាគារ BIDC អស់រយៈពេល១៥ ឆ្នាំកន្លងមកនេះ។
សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចចូលធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរយៈគេហទំព័រ http://www.bidc.com.kh ឬទំព័រ Facebook របស់ធនាគារ BIDC៕