(បរទេស)៖ Tesla បានផ្តួចផ្តើមយុទ្ធនាការថ្មីមួយដែលផ្តល់ជូននូវការសាកល្បងដោយឥតគិតថ្លៃនៃប្រព័ន្ធបើកបរដោយខ្លួនឯង (Full Self-Driving ហៅកាត់ថា FSD) របស់ខ្លួន ដើម្បីជ្រើសរើសអតិថិជននៅទូទាំងអាមេរិកខាងជើង។
ការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះហាក់ដូចជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Tesla ដើម្បីពង្រីកការទទួលយកបច្ចេកវិទ្យា FSD ក្នុងចំណោមមូលដ្ឋានអតិថិជនរបស់ខ្លួន ដោយមានពេល ៣០ថ្ងៃសម្រាប់ការបើកសាកល្បងនេះ។
ថ្មីៗនេះ Tesla បានរថយន្ត បង្ហាញ Cybercab និង Robovan ហើយការបើកបរសាកល្បងនេះ ក៏វាជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Tesla ក្នុងការជំរុញការប្រើប្រាស់ FSD ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារ រថយន្តអគ្គិសនី (EV) ៕