(ភ្នំពេញ)៖ ដល់ថ្ងៃឆ្លងចូលឆ្នាំថ្មីភ្លាម GANZBEREG ត្រៀមរៀបចំការប្រកួតខ្នាតធំ ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធ លើសង្វៀនលំដាប់ជួរមុខទាំងជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៥ GANZBERG រាជសីហ៍គុនខ្មែរ KUN KHMER TOURNAMENT។

ជាពិសេសការប្រកួត 4 Men Marathon ដែលចូលរួមប្រកួតដោយកីឡាករ លំដាប់ប្រទេសរបស់យើង ក្នុងនោះអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា និងប៉ះជាមួយកីឡាករមកពីប្រេស៊ីល បារាំង និងប្រទេសថៃ។

កីឡាករគុនខ្មែរជួរមុខ ធឿន ធារ៉ា, សែន ចន្ទឫទ្ធីគុន, ម៉ឺន មេឃា រួមជាមួយបេក្ខភាពខ្សែក្រវាត់រាជសីហ៍គុនខ្មែរ នឹងចាប់ដៃគ្នាស្វាគមន៍ជើងខ្លាំង មកពីបណ្តាប្រទេសផ្សេងៗ ដើម្បីអបអរថ្ងៃជ័យជម្នះ ៧មករា ក្នុងព្រឹត្តិការណ៏ GANZBERG រាជសីហ៍គុនខ្មែរ (KUN KHMER TOURNAMENT)។

GANZBERG ជួយកីឡាករគុនខ្មែរ កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៨យប់តទៅ ទីតាំង OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ ក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ។

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!។​
សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកចូលរួមបង្កើតព្រឹត្តិការណ៍នេះឡើង!!៕