(ហ្វីលីពីន)៖ ក្រុមម្ចាស់ហ្វីលីពីន បានយកឈ្នះក្រុមថៃ លទ្ធផល ២-១ ដ្បិត ១គ្រាប់ជ័យជម្នះកើតឡើងនៅនាទីបន្ថែម ៩០+៥ ក្នុងការលេងវគ្គ ៤ក្រុមចុងក្រោយនៃជើងទី១ ពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Mitsubishi Electric Cup 2024 ហើយនេះជាការយកបានជ័យជម្នះលើកដំបូងក្រោយរង់ចាំអស់រយៈពេល ៥២ឆ្នាំផងដែរ ។

២គ្រាប់របស់ក្រុមជម្រើសជាតិហ្វីលីពីន រកបានដោយកីឡាករ Reyes នៅនាទី២១ ខណៈក្រុមជម្រើសជាតិថៃ តាមបានស្មើនៅនាទី៤៥ ពីសំណាក់កីឡាករ Suphanan តែនៅនាទីបន្ថែម ៩០+៥ ក្រុមម្ចាស់ផ្ទះធ្វើគ្រាប់បាល់ជ័យជម្នះយ៉ាងអស្ចារ្យដោយកីឡាករ Linares ។

រំលឹកផងថា ក្រុមជ្រើសជាតិថៃ ក្នុងការប្រកួតប្រជែងពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ពួកគេបានឈ្នះពាននេះ ៧សម័យកាលមកហើយ ខណៈក្រុមហ្វីលីពីន បានត្រឹមឈានដល់វគ្គ Semi-finals បានចំនួន ៤លើកផងដែរ ។

សូមជម្រាបផងថា សម្រាប់ការប្រកួតប្រជែងជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៤ ខណៈវគ្គផ្តាច់ព្រ័ត្រក៏លេង ២ជើងដូចគ្នានេះដែរ ៕