(បរទេស)៖ ក្រុមការងារសារព័ត៌មានរបស់តុលារការក្រុងមូស្គូបានជូនដំណឹងថា តុលាការរុស្ស៊ីបានពិន័យកម្មវិធីរបស់ចិន TikTok ចំនួន ៣លានរូពី (ប្រហែល ២៨,៩៣០ដុល្លារ) ចំពោះការមិនគោរពតាមបទប្បញ្ញត្តិច្បាប់ទាក់ទងនឹងការចែកចាយមាតិកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងដោយតុលាការស្រុក Tangansky នៅទីក្រុងមូស្គូនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ តុលាការបានរកឃើញថា TikTok មានពិរុទ្ធពីបទមិនគោរពតាមការកំណត់ផ្លូវច្បាប់របស់រុស្ស៊ីលើការចែកចាយព័ត៌មានប្រភេទមួយចំនួន​ ពោលគឺមិនលុបមាតិកាហាមឃាត់ចេញដូចដែលមានចែងក្នុងច្បាប់។

គួរជម្រាប​ថា ខ្លឹមសារលម្អិតដែលឈានទៅដល់ការផាកពិន័យនេះ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែករណីនេះត្រូវបានគេលើកឡើងថា វាឆ្លុះបញ្ចាំងពីបទបញ្ញត្តិដ៏តឹងរឹងរបស់រុស្ស៊ីលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេស ជាពិសេសគឺការអនុវត្តក្របខ័ណ្ឌច្បាប់ក្នុងការគ្រប់គ្រងខ្លឹមសារ ដែលប្រតិបត្តិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕