(ភ្នំពេញ)៖ ជាការឆ្លុះបញ្ចាំងពីឆន្ទៈនៃការគាំទ្ររបស់ក្រុមហ៊ុន វឌ្ឍនៈ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «សាទរកម្ពុជា» យើងបានតាំងបង្ហាញព្រឹត្តិការណ៍នេះ នៅគ្រប់ជ្រុងនៃអគារពាណិជ្ជកម្មចម្រុះ វឌ្ឍនៈ កាពីតាល។
ក្រុមហ៊ុន វឌ្ឍនៈ ពិតជាមានមោទកភាពដែលបានចូលរួមឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត «សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍សាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក បង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងតម្កើងវឌ្ឍនភាពនៃប្រទេសកម្ពុជា៕