(ភ្នំពេញ)៖ មិនដែលស្រមៃថាខ្លួននឹងក្លាយជាបង្គោលគ្រួសារម្នាក់ដ៏រឹងមាំ ដោយសាររូបលោករៀនបានត្រឹមថ្នាក់ទី ៧ និងជាកម្មករដឹកអំបិលប្រាក់ខែត្រឹម ១០០ដុល្លារ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមមួយ សឹងតែបាំងខ្យល់បាំងភ្លៀងមិនបាន។​ តែពេលនេះលោក ឈឿង ល្វៃ បានក្លាយជាកីឡាករគុនខ្មែរប្រជាប្រិយភាពដ៏ខ្លាំងមួយរូប និងជាធនធានដ៏សំខាន់សម្រាប់ជាតិក្នុងការលើកស្ទួយវិស័យគុនខ្មែរឱ្យពិភពលោកបានស្គាល់។

លោក ឈឿន ល្វៃ បានកែប្រែជោគវាសនារបស់ខ្លួនស្ទើរតែ ៣៦០ដឺក្រេ ដោយសារការតស៊ូ ខិតខំប្រឹងប្រែង និងក្តោបក្តាប់ឱកាសបញ្ចេញសមត្ថភាពនៅលើសង្វៀនជាច្រើន ថែមទាំងបានកាន់ទង់ជាតិខ្មែរ យកជ័យជម្នះលើឆាកអន្តរជាតិចំនួន ២ដង នៅហុងកុង ដែលមួយផ្នែកធំ ក៏ដោយសារមានការជួយឧបត្ថម្ភ និងគាំទ្រមិនសម្ចៃដៃពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ថ្មីៗនេះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភមួយផ្នែកដល់ ឈឿន ល្វៃ បង្គ្រប់ថវិកាសាងសង់ផ្ទះក្នុងក្តីស្រមៃរបស់លោក និងក្រុមគ្រួសារផងដែរ។ នេះបានហៅថាអ្នកនៅពីក្រោយការជោគជ័យរបស់កីឡាករគុនខ្មែរ ជួយឧបត្ថម្ភគ្រប់ទម្រង់ពិតៗតែម្តង។

ឈឿន ល្វៃ បានថ្លែងអំណរគុណដល់ WURKZ ដែលជាអ្នកជំរុញទាំងកំម្លាំងកាយ កម្លាំងចិត្ត ផ្តល់ក្តីសង្ឃឹម ការតស៊ូសម្រេចបំណងរបស់លោក, ឱកាសជាប្តី ជាឱពុក ផ្តល់ភាពកក់ក្តៅដល់គ្រួសារ, ឱកាសជាកូនខ្មែរកីឡាករខ្មែរ ដណ្តើមមោទកភាពជូនជាតិមាតុភូមិ។

WURKZ បង្កើនថាមពលឥតឈប់ឈរ!៕