(ឡុងដ៍)៖ កាំភ្លើងធំ Arsenal បានវាយបកយក ៣ពិន្ទុពីម្ចាស់ផ្ទះ Brentford តាមរយ:លទ្ធផលឈ្នះ ៣-១ ដើម្បីបន្តប្រដេញតំណែងកំពូលតារាង Premier League ជាមួយ Liverpool។
ក្រុមដែលដឹកនាំដោយលោក Mikel Arteta បានលេងបញ្ចប់ជើងទី១ នាយប់មិញក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះនៃសប្តាហ៍ទី១៩ ដោយរកបាន ៣៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ហង្សក្រហម Liverpool ៦ពិន្ទុ។
ក្នុងការប្រកួតនៅកីឡដ្ឋាន Community នោះដែរ កីឡាករ Bryan Mbeumo ជាអ្នករកបានគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ មុនពេល Gabriel Jesus រកគ្រាប់តាមស្មើវិញ និងជាទី៦ របស់ខ្សែប្រយុទ្ធប្រេស៊ីល ក្នុងចំណោម ៤ប្រកួតចុងក្រោយ។
ជាមួយគ្នានោះមិត្តរួមក្រុម Mikel Merino និង Gabriel Martinelli ក៏រកបានម្នាក់ ១គ្រាប់ផងដែរ ដើម្បីធានាជ័យជម្នះ ៣ពិន្ទុចេញពីភាគខាងលិចទីក្រុង London តែម្តង៕