(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile)។ សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ។

មធ្យោបាយទូទាត់ថ្មីនេះ សបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន និងសម្រួលការធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងបរិបទនៃការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសេវាឌីជីថលនៅកម្ពុជា។ បញ្ចូលទឹកប្រាក់ទូទាត់មុនដោយភាពងាយស្រួល អតិថិជនដែលប្រើប្រាស់កម្មវិធី KB PRASAC Mobile អាចធ្វើការបញ្ចូលលុយទុកជាមុនសម្រាប់សមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ឬ ញាតិមិត្តដោយផ្ទាល់ តាមកម្មវិធី KB PRASAC Mobile។

ទឹកប្រាក់ថ្លៃធ្វើដំណើរនឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ ទៅតាមចម្ងាយផ្លូវធ្វើដំណើរ និងប្រភេទយានជំនិះនៅច្រកចេញ។ អតិថិជនអាចបញ្ចូលទឹកប្រាក់រហូតដល់ ១ពាន់ដុល្លារ ទៅក្នុងសមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ដែលជួយសម្រួលដល់ការធ្វើដំណើរគ្រប់ពេលបានយ៉ាងរហ័ស។

របៀបបញ្ចូលទឹកប្រាក់សមតុល្យជាមុន តាមកម្មវិធី KB PRASAC Mobile៖ ជាដំបូងលោកអ្នកចូលទៅក្នុងអេប ខេប៊ីប្រាសាក់ម៉ូបាល រួចអនុវត្តបន្តដូចខាងក្រោម៖
១. ចុចលើ ទូទាត់
២. ចុចលើសេវាសាធារណៈ និងជ្រើសយក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
៣. ជ្រើសយកប្រភេទ និងបញ្ចូលផ្លាកលេខយានជំនិះ
៤. បញ្ចូលចំនួនទឹកប្រាក់តាមតាមការចង់បាន
៥. ចុចលើទូទាត់ និងចុចលើ បញ្ជាក់
មិនទាន់មាន KB PRASAC Mobile? លោកអ្នកអាចទាញយក កម្មវិធី KB PRASAC Mobile នេះមកដាក់នៅលើស្មាតហ្វូនរបស់លោកអ្នក រួចបើកគណនីសន្សំបានដោយខ្លួនឯង រួចធ្វើការបញ្ចូលទឹកប្រាក់ដើម្បីទូទាត់ថ្លៃធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលចេញដំណើរបានភ្លាមៗ។

ស្វែងយល់ពីច្រកផ្លូវ ANPR និង ETC៖ ANPR គឺជាច្រកអាទិភាពសម្រាប់ការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិតាមរយៈផ្លាកលេខរថយន្ត។ អតិថិជនត្រូវបញ្ចូលទឹកប្រាក់ជាមុន ដោយមិនចាំបាច់យកកាតនៅច្រកចូលឡើយ។ ទឹកប្រាក់នឹងកាត់ចេញដោយស្វ័យប្រវត្តិពីគណនីសន្សំរបស់លោកអ្នកនៅខេប៊ីប្រាសាក់ នៅច្រកចេញផ្លូវល្បឿនលឿន។

រីឯ ETC គឺជាច្រកអាទិភាពមួយផ្សេងទៀតនៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន។ ដើម្បី ចូល-ចេញ ច្រកនេះបាន អ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្តរបស់បងប្អូនដែលមិនបានបំពាក់ឧបករណ៍ OBU នោះទេ គឺមិនអាចចូល-ចេញ «ច្រក ETC» នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខជាមុនក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/en/personal/self-banking/bill-payments/ppshv-expressway-top-up/ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911៕