(បរទេស)៖ ថ្មីៗនេះប្រទេស​ចិន​សម្រេច​បាន​ជោគជ័យ​សំខាន់​មួយក្នុងការទំនាក់ទំនងតាមរយៈឡាស៊ែរពីផ្ដាយរណបមកកាន់ផែនដី ជាមួយនឹង​អត្រានៃការបញ្ចូនទិន្នន័យគួរឱ្យកត់សម្គាល់គឺ ១០០ជីហ្គាបៃក្នុងមួយវិនាទី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ក្រុមហ៊ុនចិន Chang Guang Satellite Technology Co. បានបង្ហាញពី​លទ្ធផល​នៃការបញ្ចូនទិន្នន័យពីផ្ដាយរណបមកកាន់ផែនដីតាមរយៈឡាស៊ែរ ជាមួយនឹងអត្រា ១០០ជីហ្គាបៃក្នុងមួយវិនាទី ដែលវាលឿនជាង​កំណត់ត្រាមុនរហូតដល់ ១០ដង និងបានវ៉ាដាច់ក្រុមហ៊ុន Starlink របស់លោក Elon Musk។

ទិន្នន័យនេះត្រូវបានបញ្ជូនរវាងស្ថានីយ៍មួយនៅលើដី ដែលមានមូលដ្ឋានលើឡានចល័ត និងផ្កាយរណបមួយក្នុងចំណោមផ្កាយរណបចំនួន ១១៧ នៅក្នុងគន្លងផែនដី ដែលជាហេតុនាំឱ្យ Chang Guang នាំមុខ Starlink ដែលមិនទាន់បានពង្រាយការទំនាក់ទំនងពីផ្កាយរណបទៅដី។

Chang Guang គ្រោងនឹងបំពាក់ផ្កាយរណបទាំងអស់នៅក្នុងក្រុមតារានិករ Jilin-1 ជាមួយនឹងអង្គភាពទំនាក់ទំនងឡាស៊ែរ គោលបំណងភ្ជាប់ផ្កាយរណបចំនួន ៣០០ នៅឆ្នាំ ២០២៧។ ស្ថានីយឡាស៊ែររបស់ពួកគេ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០២៣ អនុញ្ញាតឱ្យបញ្ជូនទិន្នន័យប្រកបដោយប្រសិទ្ធភាព ទោះបីជាមានការរំខានបរិយាកាស និងចលនាផ្កាយរណបយ៉ាងឆាប់រហ័សក៏ដោយ។ ការរីកចម្រើននេះនឹងពង្រឹងសមត្ថភាពអវកាសរបស់ប្រទេសចិន រួមទាំងការរុករក អ៊ីនធឺណែត 6G និងការចាប់សញ្ញាពីចម្ងាយ៕​​