(លីវើភូល)៖ Manchester United បានឆ្លងផុតពីប្រវត្តិសាស្រ្តចំដែល ពីការបរាជ័យ ៤លើកក្នុងលីគ Premier League ជាប់គ្នា គិតចាប់តាំងពីឆ្នាំ១៩៧៩ មក តាមរយៈវាយបកតាមស្មើម្ចាស់ផ្ទះ Liverpool ២-២ នាយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ នេះថា កីឡាករ Amad Diallo ជាអ្នករកបានគ្រាប់ស្មើ ២-២ នៅនាទី៨០ ក្នុងការជួយសង្រ្គោះក្រុមរបស់លោក Ruben Amorim ដើម្បីយកបាន ១ពិន្ទុពីកីឡដ្ឋាន Anfield ត្រឡប់ទៅផ្ទះវិញ ពីចាប់ផ្តើមលេងជើងទី២ របស់ពួកគេ។

ជំនួបដ៏ក្តៅគគុកទល់នឹងក្រុមកំពូលតារាង Liverpool នៅពេលហង្សក្រហមមួយនេះទើបតែចាញ់ ១លើកប៉ុណ្ណោះ នៅពេលកីឡាករ Lisandro Martinez ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី៥២ សម្រាប់ភ្ញៀវបិសាចក្រហម មុន ៧នាទីបន្ទាប់ កីឡាករអន្តរជាតិហូឡង់ Gakpo ជាអ្នករកគ្រាប់ស្មើ និងខ្សែប្រយុទ្ធកំពុងឡើងជើង Mohamed Salah រកបានគ្រាប់នាំមុខដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទី៧០។

នេះមានន័យថា Man Utd ដែលបានឈ្នះជើងឯកលីគ Premier League ចុងក្រោយកាលឆ្នាំ២០១៣ បន្តស្ថិតក្នុងភាពត្រដាបត្រដួសដដែល ស្ថិតក្រោមការដោយអ្នកចាត់ការទូទៅថ្មីមកពីព័រទុយហ្គាល់ ដោយឈរនៅលេខរៀងទី១៣ ក្នុងតារាងពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៧ពិន្ទុប៉ុណ្ណោះ សល់ ១ប្រកួតក្នុងដៃទៀត ក្រោយពេលលេងបាន ២០ប្រកួត គ្រាដែលហង្សក្រហមបន្តក្តោបក្តាប់តំណែងកំពូលតារាង ជាមួយនឹង ៤៦ពិន្ទុ ដ្បិតក្រុមលេខ២ Arsenal មាន ៤០ពិន្ទុ៕