(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានវិលមកគ្រប់គ្រងតំណែងជើងឯកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Mitsubishi Cup 2024 នៅពេលបន្តធ្វើបានល្អទៀតទៅលើគូប្រជែងថៃ ក្នុងជើងទី២ វគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ។
នេះជាលើកទី៣ សម្រាប់ក្រុមស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដែលដណ្តើមបានពាន ២ឆ្នាំលេងម្តងនេះ ក្នុងនាមជាក្រុមធ្លាប់ឈ្នះ ២លើកកន្លងមកកាលឆ្នាំ២០០៨ និងឆ្នាំ២០១៨ និងបានផ្តល់ការខកចិត្តដល់ក្រុមដំរីសឹកថៃ ពីការព្យាយាមឈ្នះជើងឯកជាលើកទី៨ របស់ពួកគេ។
ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ នៅរាត្រីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥ បានបើកការនាំមុខ ២-១ ដូចទៅនឹងលទ្ធផលដែលពួកគេបានចាញ់នៅក្នុងទឹកដីវៀតណាមដែរ ក៏ប៉ុន្តែក្រោយពេលបាត់បង់កីឡាករ ១រូប ក្រុមម្ចាស់ផ្ទះមួយនេះត្រូវបានវៀតណាមដែលជាជើងឯករងកាលឆ្នាំ២០២២ វាយបកនាំមុខ ៣-២ វិញប្រកួតដែលមានការថែមម៉ោងដល់ទៅ ១៥នាទីឯណោះ។
ក្រៅពីឈ្នះជើងឯក វៀតណាមក៏ដណ្តើមបានស្បែកជើងមាស Golden Boot ប្រចាំព្រឹត្តិការណ៍នេះដែរ គឺខ្សែប្រយុទ្ធ Nguyen Xuan Son ដែលរកបាន ៧គ្រាប់ច្រើនជាងគេ តាមពីក្រោយដោយកីឡាករ ៤រូបដែលរកបានតែ ៤គ្រាប់ដូចគ្នា៕