(ឡុងដ៏)៖ នៅដើមទីផ្សារដោះដូរកីឡាករតំបន់អឺរ៉ុប ក្លិបអង់គ្លេស Tottenham Hotspur ទិញបានអ្នកចាំទី Antonin Kinsky ក្នុងតម្លៃប្រមាណ ១២.៥លានផោន ផ្ទេរមកពីក្លិប Slavia Prague ដែលមានកិច្ចសន្យាលេងនៅលីគអង់គ្លេស រយៈពេល ៦ឆ្នាំកន្លះ ។
នេះក៏ជាការបន្ថែមជម្រើសអ្នកចាំទីប្រចាំក្រុម Spurs ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការលោក Ange Postecoglou បន្ទាប់ពីជម្រើសទី១ កីឡាករ Guglielmo Vicario បានជួបបញ្ហារបួសបាក់កជើង កាលពីលេងទល់ក្រុម Manchester City ៤-០ កាលខែវិច្ឆិកា ។
សូមជម្រាបផងថា សម្រាប់ការប្រកួតប្រជែងក្នុងលីគរដូវកាលនេះ ក្រុមមាន់ខ្នាយមាស Spurs បានកំពុងឈរលេខរៀងទី១២ រកបាន ២៤ពិន្ទុបណ្តោះអាសន្ន ខណៈអ្នកចាំទីវ័យ ២១ឆ្នាំ Antonin Kinsky មានកម្ពស់ ១.៩០ម៉ែត្រ ក៏កំពុងស្ថិតក្នុងក្រុមជម្រើសជាតិសាធារណរដ្ឋឆេក ក្នុងឈុត U-21 ផងដែរ ជាមួយការរក្សាបាន Clean Sheets ចំនួន ១៤លើកជាមួយក្លិប Slavia Prague នារដូវកាលនេះ ៕