(ភ្នំពេញ)៖ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះធំជាងគេនិងមានសក្តានុពល​ជាង​គេក្នុង ខណ្ឌសែនសុខ​។ ហ្គ្រេនភ្នំពេញស៊ីធី ជាគម្រោងលំនៅដ្ឋានប្រណីត​ដំបូងគេ ដែលមានមានទីលានវាយកូនហ្គោល ស្តង់ដារ អន្តរជាតិ ១៨ឡូ ក្នុងគម្រោងរស់នៅផ្ទាល់ ដែលផ្តល់ជូនបរិយាកាស ស្រស់ស្រាយ ពោរពេញដោយធម្មជាតិបៃតង។

សួនឧទ្យាន Central Park ដល់ទី៣​ បានកំពុងដាក់ដំណើរការរួចជាស្រេច មានមុខងារច្រើន តាំងពីកន្លែងហាត់ប្រាណ ហាត់យូហ្គា​ កន្លែងក្មេងលេង និងកន្លែងជួបជំសម្រាកលំហែ។ ទីតាំងគម្រោងហ្គ្រេនភ្នំពេញស៊ីធី ស្ថិននៅតំបន់មានសក្តានុពល អមដោយមហាវិថីធំៗ២ គឺផ្លូវមហាវិថីអង្គរ និង​មហាវិថីហាណូយ ថែមទាំងហ៊ំព័ន្ឋដោយ ស្ថាប័នរដ្ឋ​ ផ្សារទំនើបធំៗ សាលាអន្តរជាតិ និង បណ្តុំពាណិជ្ជកម្មចម្រុះជាច្រើន។​

បន្ថែមពីលើនេះគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ​នឹងមាន កម្មវីធីបើកលក់ ម៉ូតផ្ទះថ្មី វីឡាភ្លោះ SE នៅទីតាំងពិសេស នៅថ្ងៃ​ ១១-១២ ខែមករា​​​ខាងមុខនេះ ជាមួយម៉ូតផ្ទះថ្មី ទីតាំងពិសេសជាប់សួន​ តែម្តងនៅមានការផ្តល់ជូនដ៏អស្ចារ្យជាច្រើន សម្រាប់អតិថិជន ដូចជាឱកាសចំណេញរហូតដល់ ៩៩,៩៩៩ដុល្លារ គ្មានប្រាក់កក់​ និងបង់ឥតការប្រាក់​រហូតដល់ ៣០ខែ, ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៥,០០០ដុល្លារ៕