(កំពង់ស្ពឺ)៖ ការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ ដែលមានរយៈ៣ខែ ដែលមានក្រុមបាល់ទាត់មក៣២ក្រុមទូទាំងខេត្ត ត្រូវបានបិទបញ្ចប់នាថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ តាមរយៈការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រុមខ្លាំងកំពង់ស្ពឺយូណាយធីត ជាលទ្ធផល ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តកំបង់ស្ពឺ ឈ្នះ៣ទល់០។
ការប្រកួតពេញម៉ោងរវាងក្រុមជើងឯកដណ្តើមពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលអញ្ជើញទស្សនាដោយផ្ទាល់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងម្ចាស់ពានរង្វាន់គឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានមហាជនចូលទស្សនាមនុស្សប្រម៉ាណជិត៣០០០នាក់ នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ។
ការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២៤ ម្ចាស់ជ័យលាភីបាល់ទាត់មហាជន ពានរង្វាន់ឆ្នាំ២០២៤ ដែលត្រូវទទួលបានមាន៖
* ចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ២៧គ្រឿង ថវិកាចំនួន៥លានរៀល បាល់៣គ្រាប់ ទង់អនុស្សាវរីយ៍១។
* ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់២៧គ្រឿង ថវិកាចំនួន១០លានរៀល បាល់៤គ្រាប់ ទង់អនុស្សាវរីយ៍១។
* ចំណាត់ថ្នាក់លេខ១ ពាន១ មេដាយមាស២៧គ្រឿង ថវិកាចំនួន១៥លានរៀល បាល់៥គ្រាប់ ទង់អនុស្សាវរីយ៍១។
ចំពោះក្រុមមិនទទួលបានចំណាត់ថ្នាក់ ជ័យលាភីចំនួន២៩ក្រុម ក្នុងមួយៗក្រុមទទួលបាន ទង់អនុស្សាវរីយ៍១ និងថវិកាចំនួន៥០ម៉ឺនរៀល៕