(អាហ្សង់ទីន)៖ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Rodrigo Garro កាលពីថ្ងៃអាទិត្យ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតដោយអចរតនា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់អ្នកបើកបរម៉ូតូ នៅស្រុកកំណើតរបស់គាត់ក្នុងតំបន់ General Pico ក្នុងខេត្ត La Pampa ប្រទេសអាហ្សង់ទីន។

ជនរងគ្រោះអាយុ ៣០ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់គាត់ត្រូវរថយន្តបុកកាលពីព្រឹកថ្ងៃសៅរ៍ ។ ខណៈមេធាវីរបស់កីឡាករ Garro បាននិយាយថា កូនក្តីរបស់លោកមានភាពតក់ស្លុតយ៉ាងខ្លាំង និងសុខចិត្តសហការជាមួយនឹងការស៊ើបអង្កេតនេះ ហើយនឹងជួយដល់ជនរងគ្រោះ ពេលដែលរូបគេមិនត្រូវបានឃុំឃាំងនោះទេ អំឡុងពេលរង់ចាំការកាត់ក្តី ៕