(បរទេស)៖ Apple ត្រូវបានគេដឹងថា បាននិងកំពុងតែសំងំផលិតនូវ iPhone ជំនាន់ថ្មី ដែលនឹងផ្ដល់នូវអារម្មណ៍រំភើប និងអស្ចារ្យដល់​អតិថិជន​របស់​ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ ដោយ iPhone 17 ឬ iPhone 2025 នឹងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និង​ការរចនាឡើងជាមួយរូបរាងថ្មី​ប្លែក។

យោងតាមប្រភពព័ត៌មានចចាមអារ៉ាមចុងក្រោយបានបង្ហើបឱ្យដឹងថា Apple អាចនឹងត្រៀមបង្ហាញវត្តមាន iPhone ជំនាន់ថ្មីរហូតដល់ទៅ ៥ម៉ូដែល​សម្រាប់ឆ្នាំ២០២៥នេះ ដោយក្នុងនោះមានស៊េរី iPhone 17 និង iPhone SE ជំនាន់ទី៤ ហើយខាងក្រោមនេះគឺជា​ព័ត៌មានមួយចំនួន​ដែល​ទាក់ទងនឹង iPhone ទាំង ៥ម៉ូដែលនោះ។

១) iPhone 17៖ វាត្រូវបានគេរំពឹងថានឹងនៅរក្សាទម្រង់ដដែលនៃ iPhone ប៉ុន្តែវាត្រូវបានបំពាក់មកជាមួយនឹងសមត្ថភាពអស្ចារ្យដូចជា ប្រើប្រាស់ A19 Chip ជំនាន់ចុងក្រោយរបស់ Apple ដែលផ្ដល់នូវដំណើរការលឿនជាងមុន និងបង្កើនប្រសិទ្ធភាពថាមពល។ ចំណែក​មុខងារ​កាមេរ៉ាវិញ ត្រូវបាន Upgrade ដែលផ្ដល់នូវការថតរូបដែលមានពន្លឺតិចកាន់តែប្រសើរ និងមុខងារកម្រិតខ្ពស់ ដើម្បីបង្កើនការថតរូប​ឱ្យ​កាន់​តែ​អស្ចារ្យ។ ចំណែកមុខងារចុងក្រោយនោះគឺ ការរចនារូបរាងថ្មីរលោង និងមានជម្រើសច្រើនពណ៌ ជាពិសេសគឺពណ៌ស្រស់ស្អាតដែលទាក់ទាញ​អារម្មណ៍អ្នកប្រើ។

២) iPhone 17 Pro៖ សម្រាប់ម៉ូដែលមួយនេះត្រូវបានគេរំពឹងថា បាន Update នូវរូបរាង និងបច្ចេកវិទ្យាជាច្រើន រួមមាន ProMotion Display គឺការទទួលបានបទពិសោធន៍ថ្មីនៃការមើលកាន់តែរលូនសម្រាប់ការលេងហ្គេម ការ Streaming និងការប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែក មុខងារ កាមេរ៉ាវិញ ត្រូវបានធ្វើឱ្យល្អប្រសើរឡើងសម្រាប់ការថតជាទម្រង់ Telephoto និង Ultra-wide ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ​អាយុកាលនៃ ការប្រើប្រាស់ថ្មដែលប្រសើរឡើង ដែល Apple បានរចនាឡើងឱ្យប្រើប្រាស់បានយូរជាងមុន សាកថ្មតែមួយម្ដង​ អាចប្រើបានច្រើនដង។

៣) iPhone 17 Pro Max៖ ត្រូវបានគេរំពឹងថា ​មាន​គោល​បំណង​ផ្តល់​នូវ​បទពិសោធន៍​ស្មាតហ្វូន​ដ៏​ប្រណិត និង​សំបូរ​បែប​បំផុត ​ដែលផ្ដល់ជូនដោយ Apple ។ លក្ខណៈពិសេសរំពឹងទុករួមមាន អេក្រង់ OLED Display ធំជាងមុន ស្ដើងជាងមុន ជាមួយនឹងភាពច្បាស់ និងពណ៌រស់រវើក។ បង្កើនមុខងារនៃការថតវីដេអូទម្រង់ ProRAW និង ProRes ក្នុងកម្រិតខ្ពស់ និងល្អឥតខ្ចោះជាមួយនឹងគំនិតច្នៃប្រឌិត​ជាង​មុន។ Apple ក៏មិនភ្លេចឡើងនូវការបង្កើនគុណភាពកម្រិតផ្ទុក និងរក្សាថាមពលថ្មឱ្យនៅបានយូរសម្រាប់ម៉ូដែលមួយនេះ ដោយគឺ​មិនសាក​ញឹកញ៉ាប់។

៤) iPhone 17 Air៖ ត្រូវបានគេដឹងថា រចនាឡើងក្នុងទម្រង់ស្ដើង ស្រាល និងថ្មី។ មានន័យថា វាត្រូវបាន Apple រចនាឡើងក្នុងទម្រង់​រូបរាង​ iPhone ថ្មី ដែលសាកស័ក្តិនឹងឈ្មោះគឺស្ដើង ស្រាល ងាយស្រួលយកតាមខ្លួន ប៉ុន្តែពោរពេញដោយសមត្ថភាព និងដំណើរការលឿនព្រោះវា​បំពាក់នូវឈីប A19។

៥) iPhone SE 4៖ សម្រាប់ iPhone SE 4 ត្រូវបានពាក្យចចាមអារ៉ាមចុងក្រោយបង្ហើបឱ្យដឹងថា Apple គ្រោងនឹងប្ដូរឈ្មោះទៅជា iPhone 16e វិញ។ វាអាចនឹងមិនសូវជាខុសពី iPhone SE ម៉ូដែលមុនៗនេះទេ ប៉ុន្តែសម្រាប់អេក្រង់វិញគឺត្រូវបានគេរំពឹងថានឹងមាន​សោភ័ណភាពទំនើប​ជាមួយ​នឹងរូបភាពរស់រវើក។ ដំណើរការលឿនមិនចាស់ម៉ូដែល iPhone 16 នោះទេ ដោយសារតែវាក៏បំពាក់នូវឈីប A18។

សរុបសេចក្ដីមក ត្រកូល iPhone ឆ្នាំ ២០២៥ របស់ Apple បង្ហាញពីការជំរុញយ៉ាងច្បាស់លាស់ឆ្ពោះទៅរកការច្នៃប្រឌិត ដោយផ្តល់ជូន​នូវ​អ្វី​មួយ​សម្រាប់មនុស្សគ្រប់គ្នា—ពីអ្នកប្រើប្រាស់ធម្មតា រហូតដល់អ្នកដែលចូលចិត្តបច្ចេកវិទ្យា។ ជាមួយនឹងការបន្ថែមថ្មីដ៏គួរឱ្យរំភើបដូចជា iPhone Air ស្រាលខ្លាំង និង SE ដែលត្រូវបាន Apple ធ្វើឡើងថ្មី ដើម្បីបន្តកំណត់ទីផ្សារស្មាតហ្វូនកម្រិតមធ្យមឡើងវិញ៕