(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសការវិនិយោគនូវទំហំទឹកប្រាក់ ៣ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ Cloud Computing និង បញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
លោក Satya Nadella នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ដែលមានដើមកំណើតឥណ្ឌា បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុង Bengaluru ដែលជាកន្លែងនៃបណ្ដុំឧស្សាហកម្មបច្ចេកវិទ្យា ក្នុងគោលបំណងពង្រឹងសមត្ថភាព AI និងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មី។
តាមការបញ្ជាក់បន្ថែមពីលោកនាយកប្រតិបត្តិ បានឲ្យដឹងថា Microsoft គ្រោងនឹងបណ្តុះបណ្តាលមនុស្ស ១០លាននាក់ក្នុងជំនាញ AI នៅឆ្នាំ ២០៣០ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យប្រទេសឥណ្ឌាក្លាយជា "ប្រទេសទីមួយ AI" និងគាំទ្រដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេស៕