(បារាំង)៖ លោក Didier Deschamps នឹងចាកចេញពីតួនាទីគ្រូបង្វឹកជម្រើសជាតិបារាំង នៅក្រោយការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីមិនមានការផ្តើមកិច្ចសន្យាថ្មី, នេះបើតាមសហព័ន្ធកីឡាបាល់ទាត់បារាំង FFF បានឱ្យដឹងក្នុងពេលថ្មីៗ នេះ ។
កិច្ចសន្យារបស់លោក Didier Deschamps មានរហូតដល់ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នក្រុមបារាំង នៅមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយនោះទេ ក្នុងការលេងវគ្គជម្រុះចែកពូល D តំបន់អឺរ៉ុប ដោយត្រូវប៉ះក្រុមក្រូអាត ប្រជែងរកក្រុមឈ្នះនៅ Nations League ពីវគ្គ Quarter-finalist ។
កំណត់ត្រាធំរបស់បុរសវ័យ ៥៦ឆ្នាំ Didier Deschamps ក្នុងតួនាទីដឹកនាំក្រុមជម្រើសជាតិបារាំង គឺយកបានពានរង្វាន់ជើងឯកពិភពលោក ឆ្នាំ២០១៨ និងរងជើងឯកឆ្នាំ២០២២ ជាមួយការយកបានជើងឯកពាន UEFA Nations League 2020-12 ហើយរងជើងឯក UEFA Europran Championship 2016 ក្នុងទឹកដី ។
ប្រធាន FFF លោក Philippe Diallo បានប្រាប់ថា លោក Deschamps នឹងមិនមានការស្វែងរកការបន្តកិច្ចសន្យាថ្មីទេ បន្ទាប់ពីការប្រកួត World Cup ពោលគឺរហូតដល់ពេលបញ្ចប់កិច្ចសន្យានៅឆ្នាំ២០២៦ ៕