(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple នៅតែមិនអាចលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកក៏ដោយ ព្រោះថា iPhone 16 មិនបានបំពេញតាមច្បាប់ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
នៅចុងឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមច្បាប់ក្នុងស្រុក ដែលតម្រូវឱ្យស្មាតហ្វូនដែលលក់ក្នុងស្រុក គួរតែមានយ៉ាងហោចណាស់ ៣៥% ផលិតក្នុងស្រុក។ រដ្ឋមន្ត្រីឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធថាក្រុមហ៊ុន Apple បើកផ្ទាំងថ្មីនៅតែមិនអាចលក់ iPhone 16 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកនៅទីនោះក៏ដោយ ព្រោះវាមិនបានបំពេញតាមច្បាប់មាតិកាក្នុងស្រុក។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការដែលស្មាតហ្វូនដែលលក់ក្នុងស្រុកគួរតែមានយ៉ាងហោចណាស់ 35% ផ្នែកផលិតក្នុងស្រុក។
រដ្ឋមន្ត្រី Agus Gumiwang Kartassmita បាននិយាយថា Apple បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតឧបករណ៍តាមដាន Airtag របស់ខ្លួននៅលើកោះ Batam របស់ប្រទេសឥណ្ឌូនេស៊ី ជិតប្រទេសសិង្ហបុរី ប៉ុន្តែនោះនៅតែមិនរាប់បញ្ចូលជាផ្នែក iPhone ផលិតក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី លោក Agus Gumiwang Kartasasmita បាននិយាយថា Apple បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតឧបករណ៍តាមដាន Airtag របស់ខ្លួននៅលើកោះ Batam របស់ប្រទេសឥណ្ឌូនេស៊ី ជិតប្រទេសសិង្ហបុរី ប៉ុន្តែនោះនៅតែមិនរាប់បញ្ចូលជាផ្នែក iPhone ផលិតក្នុងស្រុក។
បើយោងតាមការបញ្ជាក់ពី Apple បានឱ្យដឹងថា ខ្លួនបានបោះទុនរហូតដល់ ១ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រមួយនោះឡើង ហើយបើយោងតាមបញ្ជាក់បន្ថែមពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីបានឱ្យផងដែរថា រោងចក្រនោះនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំក្រោយ ចំណែក iPhone 16 ត្រូវបានហាមឃាត់ព្រោះតែវាមិនបានបំពេញតាមច្បាប់ក្នុងស្រុក បើទោះបីជា Apple ជះលុយវិនិយោគច្រើនសន្ធឹកនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលនេះក្ដី។
លោករដ្ឋមន្ត្រី Agus ដែលបានបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃជាមួយអនុប្រធានផ្នែកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Apple គឺលោក Nick Ammann បាននិយាយថា Apple បានស្នើសុំ «ការវិនិយោគប្រកបដោយភាពច្នៃប្រឌិត»។
ក្រុមហ៊ុន Apple មិនមានកន្លែងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនប្រមាណ ២៨០លាននាក់ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៨ បានបង្កើតសាលាអភិវឌ្ឍន៍កម្មវិធី៕
https://www.reuters.com/technology/apple-still-barred-selling-iphone-16-indonesia-despite-investment-deal-minister-2025-01-08/