(ប៉ារីស)៖ សហព័ន្ធបាល់ទាត់បារាំង FFF បានឱ្យដឹងថា លោក Didier Deschamps បានសម្រេចចិត្តនឹងចាកចេញពីតួនាទីគ្រូបង្វឹកជម្រើសជាតិបារាំង នៅក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup 206 ខណៈលោក Zinedine Zidane ជាអ្នកឈានមុខគេពេញចិត្តក្នុងការកាន់តំណែងធំនេះ ។
French soccer federation បានឱ្យដឹងដូចនេះថា សម្រាប់លោក Didier Deschamps ជាគ្រូបង្វឹកម្នាក់របស់ក្រុមជម្រើសជាតិបារាំង ដែលបម្រើការងារនេះមានរយៈពេលយូរជាងគេ ប៉ុន្តែថ្មីៗនេះ លោកមិនបានផ្តល់ជាដំណឹងអំពីកិច្ចការងារនៅការបន្តកិច្ចសន្យាថ្មីនោះទេ ខណៈកិច្ចសន្យាចាស់នឹងផុតកំណត់នៅឆ្នាំ២០២៦ ក៏ប៉ុន្តែប្រធាន FFF លោក Philippe Diallo បាននិយាយថា «វាពិតជាឆាប់ពេកក្នុងការដាក់ឈ្មោះអ្នកចូលជំនួសនៅតួនាទីនេះ»។
សម្រាប់ការប្រកួតប្រជែង FIFA World Cup 2026 ក្រុមជើងឯកឆ្នាំ២០១៨ ជម្រើសជាតិបារាំង នៅមិនទាន់មានលក្ខខណ្ឌពេញសិទ្ធនៅឡើយទេ ក្នុងការលេងវគ្គជម្រុះប្រចាំតំបន់អឺរ៉ុប ដោយត្រូវឆ្លងកាត់ក្រុមក្រូអាត ក្នុងជម្រើសចូលពូល D ដោយត្រូវលេងវគ្គជម្រុះក្នុងកម្មវិធីពានប្រចាំតំបន់អឺរ៉ុប Nations League ពីវគ្គ Quarter-finalist ។
រំលឹកផងថា លោក Deschamps ក៏ធ្លាប់ជាសមាជិកជួយក្រុមបារាំង លើកពាន World Cup 1998 នឹងបានចូលមកកាន់តួនាទីដឹកនាំក្រុមជម្រើសជាតិបារាំង នៅឆ្នាំ២០១២ បន្តពីលោក Laurent Blanc ។
សូមជម្រាបផងថា លោក Deschamps បានដឹកនាំក្រុមមាន់គកបារាំង ឈ្នះពាន World Cup 2018 និងបានជើងឯករងនៅឆ្នាំ២០២២ ជាមួយការយកបានជើងឯកពាន UEFA Nations League 2020-21 ហើយរងជើងឯក UEFA Europran Championship 2016 ក្នុងទឹកដីខ្លួន ៕