(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃនឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៥ លើកទី ៧១» (The 71th Bangkok Gems & Jewelry Fair 2025) ចាប់ពីថ្ងៃទី២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងពិព័រណ៍នេះនឹងមានការ ដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សំភារៈសំរាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។
ក្នុងឱកាសនេះ ការិយាល័យកិច្ចការពាណិជ្ជកម្មប្រចាំ ស្ថានទូតនៃព្រះរាជាណាចក្រថៃ សូមគោរព អញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ធ្វើដំណើរទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៥ លើកទី ៧១» ចាប់ពីថ្ងៃទី ២២-២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ដោយយើងខ្ញុំនឹងផ្តល់ភាពងាយស្រួលក្នុងការចុះឈ្មោះចូលទស្សនាពិព័រណ៍ និងការណាត់ជួបផ្សេងៗ ។
ចំណែកព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១១ ៩២៨ ៥២៣ និង E-mail: [email protected] សូមអរគុណ៕