(រីយ៉ាដ)៖ Real Madrid បានទម្លាក់គូប្រជែង Mallorca ៣ទល់នឹង០ នាយប់មិញនេះ ដើម្បីធ្វើដំណើរទៅការពារតំណែងជើងឯក Spanish Super Cup ជាបន្តទៀតដោយត្រូវប៉ះ FC Barcelona នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន King Abdullah Sports City ស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមរបស់លោក Carlo Ancelotti បានដាក់សម្ពាធក្រុមរួមលីគ La Liga មិនឱ្យតដៃរួចឡើយ ដ្បិតចុងម៉ោងទៅហើយ ធ្វើសម្រេចបាន ២គ្រាប់ ក្រោយពេលខ្សែបម្រើអង់គ្លេស Jude Bellingham រកបានគ្រាប់បើកឆាកនៅនាទី៦៣ ដើម្បីឡើងប៉ះ Barcelona ដែលបានទម្លាក់ Athletic Bilbao ២-០ ពីក្នុងវគ្គ ៤ក្រុមនេះដែរ។

ក្រុមអធិរាជសមួយនេះ បានកំពុងព្យាយាមឈ្នះជើងឯកពានបើករដូវកាលលីគកំពូលអេស្ប៉ាញ Super Cup 2025 ជាលើកទី១៤ ដើម្បីស្មើកំណត់ត្រាក្រុមអ្នកមានបុណ្យពីជំនួប El Clasico នៅរាត្រីថ្ងៃអាទិត្យខានស្អែកនេះ។

El Clasico នៅរាត្រីថ្ងៃអាទិត្យនោះដែរ វាស្របគ្នាទៅនឹងផ្តាច់ព្រ័ត្ររដូវកាលមុន នៅពេល Real បំបាក់ Barcelona ៤-១ លើកពានគម្រប់ទី១៣ របស់ពួកគេ ដ្បិតក្រុមអ្នកមានបុណ្យទើបតែយកឈ្នះ Real ៤-០ ក្នុងជើងទី១ នៅ La Liga រដូវកាលនេះនាខែតុលា ឆ្នាំ២០២៤៕