(អាមេរិក)៖ អ្នកចាត់ការក្លិប Inter Miami លោក Javier Mascherano បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ពិតមិនអាចទៅរួចទេក្នុងការពិចារណានាំយក Neymar មកកាន់ក្លិបនេះ ដើម្បីលេងរួមគ្នាជាមួយអតីតមិត្តរួមក្រុមនៅក្លិប FC Barcelona គឺកីឡាករ Lionel Messi និង Luis Suarez ក៏ដោយសារតែច្បាប់កំណត់ប្រាក់ខែរបស់លីគ Major League Soccer ។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Naymar គឺមានកិច្ចសន្យានឹងផុតកំណត់ជាមួយក្លិប Al0Hilal នៅខែមិថុនា ឆ្នាំ២០២៥ នេះ ខណៈដែលរូបគេបានប្រាប់នៅកាន់គេហទំព័រ CNN កាលពីដើមសប្តាហ៍ថា «វានឹងមិនគួរឱ្យជឿ ប្រសិនជាអតីតខ្សែប្រយុទ្ធទាំង៣ របស់ Barca មានការភ្ជាប់ទំនាក់ទំនងម្តងទៀត» ។
រំលឹកផងថា Neymar ធ្លាប់ជាដៃគូអស្ចារ្យជាមួយ Lionel Messi និង Luis Suares នៅក្លិបអេស្ប៉ាញ FC Barcelona មុនពេលផ្លាស់ទៅកាន់លីគបារាំង ជាមួយក្លិប Paris Saint Germain កាលឆ្នាំ២០១៧ ដ្បិតលោក Mascherano បានលើកឡើងនៅចំពោះរឿននេះថា «គឺមិនមានកិច្ចចចារព្រមព្រៀងនៅលើតុនោះទេ» ។
ការចូលរួមជាមួយ Al-Hilal សម្រាប់កីឡាកអន្តរជាតិប្រេស៊ីល Neymar ទើបលេងបានតែ ៧ប្រកួតប៉ុណ្ណោះ នាមជាកីឡាករមានតម្លៃប្រមាណ ៩២.៦៨លានដុល្លារ ផ្ទេរពីក្លិប PSG កាលឆ្នាំ២០២៣ ជាមួយបញ្ហារបួសធ្វើឱ្យកីឡាកររូបនេះត្រូវសម្រាករយៈពេលយូរ ។
សូមជម្រាបផងថា បើតាមការឱ្យដឹងរបស់អ្នកចាត់ Javier Mascherano ពេលនេះស្ថានភាពហិរញ្ញវត្ថុក្លិប បានកំពុងស្ថិតក្រោមច្បាប់កំណត់ផ្នែកប្រាក់ខែនៃលីគ MLS ដោយលោកបានលើកឡើងថា «ពិតណាស់ Neymar គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយគ្រូបង្វឹកគ្រប់រូបនៅលើពិភពលោកចង់បានរូបគេ ក៏ប៉ុន្តែពេលនេះអ្នកដឹងហើយពីច្បាប់របស់ MLS ជុំវិញប្រាក់បៀវត្សរ៍ ដូច្នេះសម្រាប់យើងនៅពេលនេះ មិនអាចទៅរួចទេក្នុងការព្យាយាមគិតអំពីគាត់» ៕