(អាមេរិក)៖ ក្រុមសមាគមកីឡានាទីក្រុង Los Angeles ចំនួន១២ កាលពីថ្ងៃចន្ទ បានប្រកាសថានិងរួមគ្នាបរិច្ចាគនៅទឹកប្រាក់ចំនួន ៨លានដុល្លារ ដើម្បីចូលរួមគាំទ្រជួយដល់ជនរងគ្រោះដោយភ្លើងឆេះនៅទីក្រុង Los Angeles និងក្រុមជួយសង្គ្រោះដែលកំពុងប្រយុទ្ធនឹងហេតុការភ្លើងឆេះនេះ។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

តាមការប្រកាសបានឱ្យដឹងថា សម្រាប់ក្រុមដែលចូលរួមបរិច្ឆាគនេះមានក្រុម Angels City FC, ក្រុមតន្ត្រី The Angels, ក្រុមបាល់ឱប Chargers, ក្រុមបាល់បោះ Clippers, ក្រុមកីឡាបេស្បល Los Angeles Dodgers, ក្រុម Anaheim Ducks, ក្រុមបាល់ទាត់ Galaxy, ក្រុម Los Angeles Kings, ក្រុមបាល់ទាត់ LA FC, ក្រុមបាល់បោះ Lakers, ក្រុមបាល់ឱប Los Angeles Rams និងក្រុមបាល់ប៉នាទី Los Angeles Sparks នឹងធ្វើការរួមចំណែកជួយដល់កាកបាទក្រហមអាមេរិក ដើម្បីផ្តល់ដល់មូលនិធិនាយកដ្ឋានពន្លត់អគ្គីភ័យនាទីក្រុង Los Angeles និងអង្គការសង្គ្រោះដទៃទៀត។

ក្នុងនោះដែរ ក្រុមកីឡា Fanatics នឹងជាហាងលក់សំលៀកបំពាក់កីឡា និងហាង Fan Gear Store ក៏នឹងចែកចាយទំនិញកីឡាមានតម្លៃ ៣លានដុល្លារ ដល់ប្រជាជនដែលត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ និងចែកចាយឧបករណ៍អនាម័យផ្ទាល់ខ្លួន សម្ភារៈសិក្សា ស្បែកជើង និងសម្ភារៈជាច្រើនទៀតនៅតាមកន្លែងសង្គ្រោះនានាជុំវិញទីក្រុង៕