(ម៉ិកស៊ិក)៖ ខ្សែប្រយុទ្ធឆ្នើម James Rodriguez ក្នុងឆ្នាំ២០២៥នេះ បានសម្រេចព្រមព្រៀងចូលរួមលេងជាមួយក្លិប Leon នៃលីគបាល់ទាត់ម៉ិកស៊ិក LIGA MX បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្លិប Rayo Vallecano ជាមួយការផ្ទេរដោយមិនតម្លៃខ្លួន។

បើតាមរបាយការណ៍ពីសាព័ត៌មានបានបង្ហាញថា ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី James Rodriguez អាចមានការព្រមព្រៀងលេងរយៈពេល ១ឆ្នាំ ជាមួយនឹងជម្រើសអាចពិភាក្សាបន្ថែមនៅរដូវកាលបន្ទាប់បានទៀតផងដែរ ខណៈនេះជាការចាក់ចេញពីលីគអេស្ប៉ាញ ជាលើកទី២ ក្រោយចំណាយពេលជាមួយ Rayo Vallecano មួយរយៈនារដូវកាលនេះ។

រំលឹកផងថា James Rodriguez ជាអតីតកីឡាកររបស់ Real Madrid ពីឆ្នាំ២០១៤ ដល់២០២០ នឹងបានបង្ហាញខ្លួនតែ ៧លើកប៉ុណ្ណោះ ជាមួយក្លិប Rayo Vallecano មុនពេលសម្រេចបញ្ចប់កិច្ចសន្យា ។ ដ្បិតក្រុម Leon ដែលជាជើងឯកលីគ LIGA MX ចំនួន ៨លើក បានបង្ហោះរូបភាព James Rodriguez ជាច្រើន តែមិនបានបញ្ចាក់ពីកិច្ចព្រមព្រៀងលម្អិតនោះទេ។

សូមជម្រាបផងថា James Rodriguez ក៏ធ្លាប់ចំណាយពេលលេងក្នុងលីគតំបន់អាស៊ី Qatar Stars League ជាមួយក្លិប Al-Rayyan ក្នុងរដូវកាល២០២១-២០២២ នាមជាកីឡាករធ្លាប់ឈ្នះស្បែកជើងមាសនៅ FIFA World Cup 2014៕