(ឡុងដ៏)៖ ក្នុងទីផ្សារដោះដូរពេលនេះ ក្លិប Aston Villa សម្រេចយកបានសមាជិកថ្មី ជាខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Donyell Malen ពីក្លិប Borussia Dortmund ដែលត្រូវបានរបាយការណ៍ពីសាព័ត៌មានបង្ហាញថា ស្ថិតលើកិច្ចព្រមព្រៀងតម្លៃប្រមាណ ២៥លានអឺរ៉ូ ក្នុងការបន្ថែមនៅជម្រើសខ្សែប្រយុទ្ធប្រចាំក្រុម ខណៈពេលវេលានៃកិច្ចសន្យាមិនត្រូវបានបង្ហាញនោះទេ ។

បើតាមប្រភពពី Aston Villa នេះជាការនាំយកសមាជិកខ្សែប្រយុទ្ធថ្មី ក្នុងជម្រើសក្រោមដឹកនាំរបស់លោក Unai Emery ដែលជាការកំណត់គោលដៅមួយប្រចាំក្រុមក្នុងការប្រកួតប្រជែងបន្ថែម ដ្បិតរូបគេជម្រើសខ្សែប្រយុទ្ធដែលភាពច្រើនត្រូវបានដាក់ឱ្យលេងនៅទម្រង់ស្លាបស្តាំរបស់ Borussia Dortmund ផងដែរ ។

រំលឹកផងថា Donyell Malen មុនការចាក់ចេញពី Dortmund រូបគេជាកីឡាករម្នាក់ត្រូវបានក្លិបលីគអាល្លឺម៉ង់ នាំមកក្នុងតម្លៃប្រមាណ ២៥លានផោន កាលរដូវក្តៅឆ្នាំ២០២១ ពីក្លិប PSV ខណៈខ្សែប្រយុទ្ធមានវ័យ ២៥ឆ្នាំរូបនេះ ការបង្ហាញខ្លួន ១៣២លើក រកបាន ៣៩គ្រាប់ នឹងជា Top Scorer ស៊ុតបានច្រើនជាងគេចំនួន ២រដូវកាលប្រចាំក្រុមផងដែរ ។

សូមជម្រាបផងថា សម្រាប់ការយកបានសមាជិកខ្សែប្រយុទ្ធថ្មីនេះ ក្រុម Aston Villa ការប្រកួតប្រជែងក្នុងលីគ Premier League រដូវកាលនេះ កំពុងរកបាន ៣២ពិន្ទុបណ្តោះអាសន្ន ដោយត្រូវប៉ះក្រុម Everton រាត្រីនេះសម្រាប់ជើងទី២ សប្តាហ៏ទី២១ ៕